កាលពីថ្ងៃទី ២៤-២៥-២៦ ខែកក្កដា ឆ្នាំ២០២២ អាជ្ញាធរជាតិព្រះវិហារ បានធ្វើការប្រឡងសាកល្បង ចំណេះដឹងស្ដីពីកម្មវិធីអប់រំផ្សព្វផ្សាយបេតិកភណ្ឌ ដល់សិស្សនៃអនុវិទ្យាល័យស្រអែម អនុវិទ្យាល័យហ៊ុន សែន ស្រះក្តុល និងវិទ្យាល័យខេមរតេជោ។
កម្មវិធីអប់រំផ្សព្វផ្សាយបេតិកភណ្ឌដល់សិស្សានុសិស្សត្រូវបានបញ្ចប់សម្រាប់ឆ្នាំ២០២២ ហើយកម្មវិធីនេះមានការចូលរួម ធ្វើបទបង្ហាញរបស់មន្ត្រីជំនាញ នីមួយៗនៃអាជ្ញាធរជាតិព្រះវិហារផងដែរ។
អត្ថបទនិងរូបភាព: លោក អុី លីកា