ពីមួយឆ្នាំទៅមួយឆ្នាំភ្ញៀវជាតិ និងអន្ដរជាតិបានមកទស្សនាប្រាសាទព្រះវិហារជាបន្ដបន្ទាប់។ ជាកាពិតណាស់ចំណតរថយន្ដ គ១ ពិតជាមានសារៈសំខាន់សម្រាប់រមណីយដ្ឋានប្រាសាទព្រះវិហារទាំងមូល។ ដោយសង្កេតឃើញថាចំណតរថយន្ដមានសភាពហូរច្រោះដីដោយកត្ដាធម្មជាតិ និងមានភាពពិបាកដល់ការរៀបចំរថយន្ដផងដែរនោះ ក្រុមការងារអាជ្ញាធរជាតិព្រះវិហារបានធ្វើការចុះសិក្សា និងកែសម្រួល ដោយធ្វើការឈូសឆាយ ចាក់បំពេញដី និងកាយប្រឡាយរំដោះទឹក ក្នុងគោលបំណងកាត់បន្ថយបរិមាណទឹកដែលហូរកាត់ និងងាយស្រួលដល់ការរៀបចំរថយន្ដផងដែរ។