3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Development

អគារសាលប្រជុំព្រះវិហារ

Tuesday, August 8, 2023 08:32 AM

អគារសាលប្រជុំ បានដាក់ពិធីសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១

អគារសាលប្រជុំ ជាសមិទ្ធផលរបស់អាជ្ញាធរជាតិព្រះវិហារ បានបញ្ចប់ការសាងសង់ជាផ្លូវការនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។

អគារសាលប្រជុំ ជាសមិទ្ធផលមួយដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់អាជ្ញធរជាតិព្រះវិហារ បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ។

អគារសាលប្រជុំ មានទីតាំងស្ថិតនៅ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត នាប៉ែកខាងលិច អគារស្នាកការអាជ្ញាធរជាតិព្រះវិហារ ត្រូវបានប្រារព្ធពិធីបើការដ្ឋានសាងសង់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។ អគារនេះត្រូវបានបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ដោយចំណាយពេលសាងសង់ ២ឆ្នាំ ។

អគារសាលប្រជុំ សាងសង់នៅលើផ្ទៃដីទំហំ ១.២ហិកតា មានទំហំតួអគារបណ្ដោយប្រវែង ៣៦ ម៉ែត្រ និងទទឹងប្រវែង ១៧.៨ម៉ែត្រ មានចំនួនជាន់ផ្ទាល់ដី កម្ពស់សរុបពីទ្រនាប់ខ្សាច់ ដល់ចុងកំពូលបុស្បុក ១០.៩ម៉ែត្រ។មានចំណតរថយន្តប្រមាណ ៨០គ្រឿង និងចំណតទោចក្រយានយន្តជាច្រើនគ្រឿងទៀត។

Tuesday, August 8, 2023