អាជ្ញាធរជាតិព្រះវិហារ / ចក្ខុវិស័យ និងបេសកកម្ម

14 កុម្ភៈ 2022 ម៉ោង៖ 4:14 AM

បេសកកម្ម

អាជ្ញាធរជាតិព្រះវិហារ (អ.ជ.ព.វ.)បំពេញមុខងារជាសេនាធិការឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើបេសកកម្មដឹកនាំ គ្រប់គ្រង ចាត់ចែង អភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ព្រមទាំងរមណីយដ្ឋានផ្សេងដែលត្រូវបានប្រគល់ជូន។

មុខងារ និងភារកិច្ច

អាជ្ញាធរជាតិព្រះវិហារមានមុខងារ និងភារកិច្ចដូចតទៅ៖

  • ការពារ ថែរក្សា អភិរក្ស និងលើតម្លៃបុរាណវិទ្យា វប្បធម៌ បរិស្ថាន និងប្រវត្តសាស្រ្តនៃរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ព្រមទាំងរមណីយដ្ឋានផ្សេងទៀតដែលត្រូវបានប្រគល់ជូន
  • សិក្សា រៀបចំ និងគ្រប់គ្រងធនធានធម្មជាតិដែលចាំបាច់សម្រាប់អភិវឌ្ឍប្រកបដោយចីរភាព និងរក្សាតុល្យភាពបរិស្ថាន ទឹក ព្រៃឈើ និងគុណភាពដីសិក្សាលើតម្លៃ និងដាក់ឱ្យតំណើរការឡើងវិញនូវគោលការណ៍ប្រតិបត្តិរមណីយដ្ឋានប្រាសាទ ប្រាសាទព្រះវិហារ ប្រាសាទកោះកេរ និងហេដ្ឋារចនាសម្ព័ន្ធដូចជាប្រពន្ធទឹកបុរាណ ផ្លូវបុរាណ និងបេតិកភណ្ឌបុរាណ
  • សិក្សារៀបចំអនុវត្តឱ្យបានសម្រេចនូវរាល់ផែនការសកម្មភាពរួមមាន កម្មវិធីនៃការរៀបចំមូលដ្ឋាននានាសម្រាប់ការអភិវឌ្ឍ និងកម្មវិធីអភិវឌ្ឍទេសចរណ៍ប្រកបដោចីរភាពក្នុងតំបន់ ដែលមានកំណត់ ក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងរប្រាសាទកោះកេរ ដូចជាការគ្រប់គ្រងភ្ញៀវទេសចរ ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ការរៀបចំហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្ត និងឧបរិរចនាសម្ព័ន្ឋទេសចរណ៍ចាំបាច់នានា សម្រាប់បម្រើដល់សេវាកម្មទេសចរណ៍
  • កំណត់ឱ្យមានសៀវភៅបន្ទុកសម្រាប់អង្គការ និងក្រុមហ៊ុននានា
  •  ស្វេងរកប្រភពហិរញ្ញប្បទាន ទុនវិនិយោគ និងវាយតម្លៃលើការអនុវត្តតាមដំណាក់កាលនីមួយៗដើម្បីធ្វើឱ្យបានសម្រេចនូវរាល់ការងារដែលបានដាក់ចេញដូចជា កម្មវិធីនៃការរៀបចំមូលដ្ឋាននានាសម្រាប់អភិវឌ្ឍ កម្មវិធីអភិវឌ្ឍទេសចរណ៍ដូចរៀបរាប់ខាងលើ
  •  ប្រមូលចំណូលពីការអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះវិហារ និងរណីយដ្ឋានប្រាសាទកោះកេរ និងតំបន់ផ្សេងទៀតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ. ស្របតាមលិខិតបទដ្ឋានគតិយុត្ត ជាធរមាន
  • រួមចំណែកក្នុងការអនុវត្តគោលនយោបាយកាន់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ក្នុងរមណីយដ្ឋាន ប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ជាពិសេសរៀបចំនិងអនុវត្តឱ្យបានសម្រេចគម្រោងអភិវឌ្ឍនសេដ្ឋកិច្ច និងសង្គមកិច្ច
  • សហការជាមួយជាក្រុមព្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្តល់ការអនុញ្ញាតឱ្យវិនិយោគនូវគម្រោងទាំងឡាយណាដែលទាក់ទងនឹងបេសកកម្មរបស់ អ.ជ.ព.វ. ដើម្បីការពារនិងកាអភិវឌ្ឍរមណីយដ្ឋានប្រាសាទ ព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ និងតំបន់ផ្សេងទៀតក្រោមការគ្រប់គ្រងរបស់  អ.ជ.ព.វ. ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន
  • ប្រមូលចំណូលបានមកពីរាល់ព្រឹត្តិការណ៍ អាជីវកម្ម ពាណិជ្ជកម្មនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ដោយអនុលោមតាមបទប្បញ្ញាត្តិជាធរមាន
  • សហការជាមួយអាជ្ញារធរខេត្ត មន្ទី/ក្រសួង ស្ថាប័នពាក់ព័ន្ធ គ្រប់វិទ្យាស្ថាន មូលនិធិ អង្គការជាតិ និងអន្តជាតិនានា ដែលមានគោលបំណងស្របទៅនឹងទិសដៅរបស់ អ.ជ.ព.វ.
  • ដឹកនាំ សម្របសម្រួល សហការជាមួយនឹងអង្គភាពនានា ដែលបំពេញភារកិច្ចក្នុងរមណីយដ្ឋានរមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ចំំពោះកិច្ចការពារបេតិកភណ្ឌសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថភាព និងការផ្តល់សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ និងតំបន់ពាក់ព័ន្ធផ្សេងទៀត។


ក្រុមប្រឹក្សាភិបាលរបស់ អ.ជ.ព.វ.

អង្គភាព ប្រតិបត្តិរបស់ អ.ជ.ព.វ. មានរចនាសម្ព័ន្ធដូចតទៅ៖

  • រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ (ប្រធាន)
  • តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (សមាជិក)
  • តំណាងក្រសួងមហាផ្ទៃ (សមាជិក)
  • តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (សមាជិក)
  • តំណាងក្រសួងទេសចរណ៍ (សមាជិក)
  • តំណាងក្រសួងបរិស្ថាន (សមាជិក)
  • អភិបាលខេត្តព្រះវិហារ (សមាជិក)
  • អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ (សមាជិក)
  • តំណាងបុគ្គលិកនៃអាជ្ញាធរជាតិព្រះវិហារ (សមាជិកស្វ័យប្រវត្តិ)


រចនាសម្ព័ន្ធរបស់ អ.ជ.ព.វ.

អង្គភាព ប្រតិបត្តិរបស់ អ.ជ.ព.វ. មានរចនាសម្ព័ន្ធដូចតទៅ៖

  1. នាយកដ្ឋានរដ្ឋាល និងហិរញ្ញកិច្ច
  2. នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា
  3. នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍
  4. នាយដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍ហគមន៍
  5. នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក
  6. នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ
  7. នាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ

 

 

សារមន្ទីរធម្មជាតិសកល​

សារមន្ទីរធម្មជាតិសកលសម្ដេចតេជោ...
សារមន្ទីរធម្មជាតិសកលសម្តេចតេជោហ៊ុនសែនេព្រះវិហ...
សារមន្ទីរ​ធម្មជាតិ​សកល​នៅ​ព្រះ...
"សារមន្ទីរ​ធម្មជាតិ​សកល​សម្តេច​តេជោ ហ៊ុន សែន...

ពត៌មានលើបណ្តាញសង្គម