សារមន្ទីរធម្មជាតិសកល​

សារមន្ទីរ​ធម្មជាតិ​សកល​នៅ​ព្រះវិហារ​ចាប់​បើក​ដំណើរ​ជា​ផ្លូវ​ការ​
កាលបរិច្ឆេទ៖ 14 កុម្ភៈ 2022 ម៉ោង៖ 4:03 AM

"សារមន្ទីរ​ធម្មជាតិ​សកល​សម្តេច​តេជោ ហ៊ុន សែន ព្រះវិហារ​" ឬ (Eco-Global Museum Samdech Techo Hun Sen- Preah Vihear) ត្រូវ​បាន​បើក​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ ចាប់​ពី​ថ្ងៃ​ទី​ ២០ ខែ​មីនា ​នេះ​ត​ទៅ។ ​សារមន្ទីរ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ឆ្លុះ​បញ្ចាំង​អំពី​អារ្យធម៌​ដ៏​រុង​រឿង​របស់​ខ្មែរ​សម័យ​បុរាណ ហើយ​ព្រម​ទាំង​បង្ហាញ​អំពី​ជីវិត​សហគមន៍​ជន​ជាតិ​ភាគ​តិច​កួច និង​ភាព​សម្បូរ​បែប​នៃ​បរិស្ថាន​ធម្មជាតិ​។ សារមន្ទីរ​ធម្មជាតិ​សកល សម្តេច​តេជោ ហ៊ុន សែន ព្រះ​វិហារ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ បាន​លេច​ចេញ​ជា​រូប​រាង​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​១០​ឆ្នាំ​រវាង​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី ក្រុម​ការងារ​ពិសេស​ថ្នាក់​ជាតិ​តំបន់​ព្រះវិហារ អាជ្ញាធរ​ព្រះវិហារ និង​អង្គការ​អប់​រំ វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការ​សហប្រជាជាតិ (​យូណេស្កូ​)​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​យូណេស្កូ សារមន្ទីរ​នេះ ត្រូវ​បាន​ចាត់​ទុក​ដូច​ជា​កញ្ចក់​មួយ​ដែល​ពលរដ្ឋ​នៅ​តំបន់​ព្រះ​វិហារ អាច​ប្រើ​ប្រាស់​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​អតីតកាល​របស់​ខ្លួន ជា​ពិសេស​សហគមន៍​ជន​ជាតិ​ភាគ​តិច​កួច។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ សារមន្ទីរ​មួយ​នេះ ក៏​នឹង​ឆ្លុះ​បញ្ចាំង​អំពី​អារ្យធម៌​ដ៏​រុង​រឿង​របស់​ខ្មែរ​សម័យ​បុរាណ ហើយ​ព្រម​ទាំង​បង្ហាញ​អំពី​ជីវិត​សហគមន៍​ជន​ជាតិ​ភាគ​តិច​កួច និង​ភាព​សម្បូរ​បែប​នៃ​បរិស្ថាន​ធម្មជាតិ​។​សូម​ជម្រាប​ជូន​ដែរ​ថា ក្រៅ​ពី​ការ​ដាក់​តាំង​បង្ហាញ​វត្ថុ​សិល្បៈ​ប្រមូល​មក​ពី​ប្រាសាទ​ព្រះ​វិហារ និង​ប្រាសាទ​នានា​នៅ​ក្នុង​តំបន់ សារមន្ទីរ​ធម្មជាតិ​សកល ក៏​មាន​បង្ហាញ​នូវ​ប្រភេទ​សត្វ និង​រុក្ខជាតិ ដែល​មាន​លក្ខណៈ​ពិសេស និង​កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ ព្រម​ទាំង​វត្ថុ​ប្រើ​ប្រាស់​ផ្សេងៗ​ដែល​ឆ្លុះ​បញ្ចាំង​ពី​សហគមន៍​ប្រជាជន​នៅ​ក្នុង​តំបន់​ជន​ជាតិ​ខ្មែរ និង​ជន​ជាតិ​ភាគ​តិច​កួយ។​

សារមន្ទីរធម្មជាតិសកល​

សារមន្ទីរ​ធម្មជាតិ​សកល​នៅ​ព្រះវិហារ​ចាប់​បើក​ដំណើរ...
"សារមន្ទីរ​ធម្មជាតិ​សកល​សម្តេច​តេជោ ហ៊ុន សែន...
សារមន្ទីរធម្មជាតិសកលសម្ដេចតេជោហ៊ុនសែនព្រះវិហារ
សារមន្ទីរធម្មជាតិសកលសម្តេចតេជោហ៊ុនសែនេព្រះវិហ...

ពត៌មានលើបណ្តាញសង្គម