ទំព័រដើម / ព័ត៌មានប្រចាំថ្ងៃ

លោកជំទាវបណ្ឌិត DEVYANI KHOBRAGADE ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញបានចុះពិនិត្យវឌ្ឍនភាពគម្រោងសហប្រតិបត្តិការ ឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ
កាលបរិច្ឆេទ៖ 21 មេសា 2023 ម៉ោង៖ 1:51 AM

ថ្ងៃព្រហស្បត្តិ៍ ៨រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ហែម ស៊ីណា អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និង លោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានជួបពិភាក្សា លោកជំទាវបណ្ឌិត DEVYANI KHOBRAGADE ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ និងលោក PONNAPALLI ESWAR តំណាងស្ថាប័នស្រាវជ្រាវបុរាណវិទ្យានៃប្រទេសឥណ្ឌា (ASI) លើវឌ្ឍនាភាពគម្រោងសហប្រតិបត្តិការ ឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុល គោបុរៈទី៥នៃប្រាសាទព្រះវិហារ។ គម្រោងជួសជុលគោបុរៈទី៥ និងស្ពាននាគ មានរយៈ ពេល១០ឆ្នាំ (២០១៨-២០១៩ ទៅ ២០២៨-២០២៩) នឹងចំណាយថវិកា ៥,៥ លានដុល្លារ អាមេរិក។
កាលពីខែកក្កដា ឆ្នាំ២០២១ ក្រុមការងារបុរាណវិទ្យាអាជ្ញាធរជាតិព្រះវិហារនិង ស្ថាប័នស្រាវជ្រាវបុរាណវិទ្យានៃប្រទេសឥណ្ឌាបានធ្វើកំណាយស្រាវជ្រាវគ្រឹះគោបុរៈទី៥ នៅជ្រុងឦសានដើម្បីសិក្សារចនាសម្ព័ន្ធគ្រឹះ និងនៅចុងឆ្នាំ២០២២ បានធ្វើកំណាយ ស្រាវជ្រាវនៅជ្រុងពាយព្យនៃគោបុរៈទី៥ ដើម្បីសិក្សាទីតាំងដាក់ជើងម៉ាស៊ីនស្ទូចថ្ម។ ក្រៅពីនោះ ក្រុមការងារក៏បានរៀបចំការដ្ឋានជួសជួសជុលរួចរាល់ដែរដូចជា៖ កន្លែង តម្រៀបថ្មជួសជុល ឃ្លាំងស្តុកសម្ភារៈ ឃ្លាំងរក្សាកំបោរបាយអ អាងរក្សាទឹក និងកំពុង រៀបចំជណ្តើរឈើវាងការដ្ឋានជួសជុល។
លើសពីនោះ អាជ្ញាធរជាតិព្រះវិហារក៏បានផ្តល់ដីមួយកន្លែងស្ថិតនៅខាងមុខ សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ដើម្បីឲ្យក្រុមស្ថាប័ន ស្រាវជ្រាវបុរាណវិទ្យានៃប្រទេសឥណ្ឌា រៀបចំសាងសង់អគារស្នាក់នៅនិងការិយាល័យ ធ្វើការ។

រូបភាពសកម្មភាព

ព័ត៌មានប្រចាំថ្ងៃ

កិច្ចប្រជុំស្តីពីការទន្រ្ទានកាន់កាប់ដីធ្លីដោយខុសច្...
នៅសាលប្រជុំព្រះវិហារ នៃអាជ្ញាធរជាតិព្រះវិហារ...
ទស្សនកិច្ចសិក្សារបស់និស្សិត និងសាស្រ្តាចារ្យមហាវិទ...
នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ធ ឆ្នាំថោះ បញ្ចស...
អង្គការយូណេស្កូ និងអង្គការសហប្រជាជាតិ ធ្វើទស្សនកិច...
លោក Sardar Umar ALam ប្រធានការិយាល័យតំណាងអង្គ...
សិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍អំពីការគ្រប់គ្...
ថ្ងៃអង្គារ ៤ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ...
ទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ការគ្រប់គ្រងទេសចរណ៍ក...
ថ្ងៃចន្ទ ៣ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធ...

ពត៌មានលើបណ្តាញសង្គម