3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Protection and Conservation

ការងារបោះបង្គោលព្រំកំណត់តំបន់ការពារ រមណីយដ្ឋានប្រាសាទកោះកេរ

Monday, August 7, 2023 15:29 PM

រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានគ្រប់គ្រង និងអភិរក្សដោយអាជ្ញាធរជាតិអប្សរាចាប់តាំងពីឆ្នាំ ២០០៥ ហើយក្នុងអំទ្បុងពេលនោះ អាជ្ញាធរជាតិអប្សរាបានបោះបង្គោលការពារតំបន់រមណីយដ្ឋានប្រាសាទកោះកេរបានមួយចំនួនផងដែរ។ ប៉ុន្តែរហូតមកដល់ឆ្នាំ២០១៦ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានផ្ទេរមកក្រោមការគ្រប់គ្រង និងអភិរក្ស ដោយអាជ្ញាធរជាតិព្រះវិហារវិញ។ លុះមកដល់ឆ្នាំ២០២០ ដើម្បីបញ្ចូលតំបន់កោះកេរចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកបាន ក្រសួងវប្បធម៌បានបង្កើតក្រុម”ការងារបច្ចេកទេស ចុះអនុវត្តការងារនៃគណៈកម្មការអន្តរក្រសួងចំពោះកិច្ចដើម្បីកំណត់តំបន់រមណីយដ្ឋានប្រាសាទកោះកេរទ្បើងវិញ”។ ដែលក្រុមការងារនេះមានសមាជិកមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រក្ខប្រមាញ់ និងនេសាទ និងអាជ្ញាធរមូលដ្ឋាន។ ក្រោយពីការងារកំណត់តំបន់ការពាររមណីយដ្ឋានកោះកេរនេះបានរួចរាល់រហូតមកដល់ខែវិច្ឆិកាឆ្នាំ២០២០ ព្រះរាជក្រឹត្យស្តីអំពីការកំណត់តំបន់រមណីយដ្ឋានប្រាសាទកោះកេរត្រូវបោះចេញផ្សាយ។ ដូចនេះដើម្បីការពារតំបន់មណីយដ្ឋានប្រាសាទកោះកេរនេះដោយអនុលោមទៅតាមព្រះរាជក្រឹត្យថ្មីនេះ នៅដើមឆ្នាំ២០២១ អាជ្ញាធរជាតិព្រះវិហារ បានសម្រេចបោះបង្គោលព្រំកំណត់តំបន់ការពាររមណីយដ្ឋាននេះទ្បើងវិញបន្ថែមពីលើបង្គោលព្រំចាស់ដែលបានបោះដោយអាជ្ញាជាតិអប្សរាកន្លងមក ដោយមានកិច្ចសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរមូលដ្ឋាន ដោយជំហានដំបូងត្រូវធ្វើការបោះតម្រុយបង្គោលដែកទៅតាមចំណុយនិយាមការដូចបានចែងក្នុងព្រះរាជក្រឹត្យថ្មី ចុះថ្ងៃទី២៧ វិច្ឆិកា ២០២០។ បន្ទាប់មកក្រុមការងារនៃអាជ្ញាធរជាតិព្រះវិហារបានបោះបង្គោលព្រំថ្ម នៅតាមចំណុយតម្រុយដែកដែលបានបោះរួមគ្នាជាមួយក្រុមការងារខាងលើ ដែលមានបង្គោលសរុបចំនួន ៤៤៧បង្គោល ក្នុងនោះបង្គោលធំមានសរុបចំនួន ៩៨បង្គោល និងបង្គោលតូចចំនួន៣៤៩បង្គោល ហើយគិតមកដល់ពេលនេះក្រុមការងារបានបោះបង្គោលព្រំថ្មបានសរុបចំនួន ១៨០បង្គោល ដែលក្នុងនោះបង្គោលធំបានចំនួន ៨០បង្គោល និងបង្គោលតូចចំនួន១០០បង្គោល។ បច្ចុប្បន្នក្រុមការងារបានកំពុងបន្តបោះបង្គោលព្រំនេះបន្ថែមទៀត។

Monday, August 7, 2023