3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Cooperation with Belgium

Cooperation with Belgium

Thursday, October 19, 2023

Cooperation with Belgium

ប្រទេសប៊ែលហ្សិកស្ថិតនៅតំបន់អឺរ៉ុបប៉ែកខាងលិច បានចូលរួមចំណែកជាមួយអង្គការយូណេស្កូ និងអាជ្ញាធរជាតិព្រះវិហារក្នុងកម្មវិធីដោះមីន​ នៅតំបន់ប្រាសាទព្រះវិហារ និងការបង្កើតគេហទំព័ររបស់អាជ្ញាធរជាតិព្រះវិហារ។ លើសពីនោះ ប្រទេសប៊ែលហ្សិកបានបញ្ជូនអ្នកជំនាញអាត់ហុកតាមរយៈអង្គការយូណេស្កូឲ្យចូលរួមចំណែកផ្តល់អនុសាសន៍ក្នុងកិច្ចប្រជុំអាយស៊ីស៊ី ព្រះវិហារ ដើម្បីពិនិត្យតាមដានការងារអភិរក្សប្រាសាទនៅរមណីយដ្ឋានប្រាសាទព្រះវិហារ។

គោលបំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសប៊ែលស្សិក និងកម្ពុជា គឺដើម្បីដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងបង្កើតគេហទំព័រអាជ្ញាធរជាតិព្រះវិហារ ដើម្បីផ្សព្វផ្សាយការងារទាក់ទងទៅនឹងការអភិរក្ស និងការអភិវឌ្ឍន៍។

លទ្ធផលនៅឆ្នាំ២០១៧ រដ្ឋាភិបាលប៊ែលហ្សិកបានផ្តល់ថវិកាតាមរយៈមូលនិធិ Flanders Fund in Trust ដើម្បីដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ។ នៅឆ្នាំ២០២៣ ការដោះមីននេះបានអនុវត្តនៅកោះកេរ ដោយអង្គការ APPOPO សហការជាមួយមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា។ ការប្រមូលទិន្នន័យ និងការគ្រប់គ្រងគម្រោងដោះមីននេះបានសម្របសម្រួលដោយអង្គការយូណេស្កូប្រចាំទីក្រុងភ្នំពេញ។ ចំពោះការបង្កើតគេហទំព័ររបស់អាជ្ញាធរជាតិព្រះវិហារ គឺកំពុងដំណើរការបណ្តើរៗហើយ។