3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Cooperation with ISEAS-Yusof Ishak

Cooperation with ISEAS-Yusof Ishak

Thursday, October 19, 2023

Cooperation with ISEAS-Yusof Ishak

ប្រាសាទនានានៅតំបន់កោះកេរ ពុំសូវមានការសិក្សាស៊ីជម្រៅផ្នែកបុរាណវិទ្យានៅឡើយ ដោយសារអ្នកស្រាវជ្រាវភាគច្រើនផ្តោតការសិក្សានៅតែតំបន់អង្គរ។ ដោយសារមានផ្លូវកៅស៊ូល្អភ្ជាប់ ពីសៀមរាបទៅកោះកេរក្នុងកំឡុងទសវត្សឆ្នាំ២០០០ ទើបមានស្ថាប័នជាតិ និងអន្តរជាតិចាប់ផ្តើម ការងារស្រាវជ្រាវ និងអភិរក្សនៅតំបន់នោះ។

គោលបំណងគម្រោងកាលពីឆ្នាំ២០១៥ និង២០១៦ អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិ អប្សរា និងវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍(សិង្ហបុរី) បានរៀបចំគម្រោងស្រាវជ្រាវ និងបណ្តុះបណ្តាល ដល់អ្នកស្រាវជ្រាវមកពីតំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌា អូស្ត្រាលី ញូវហ្សីលែន សហរដ្ឋអាមេរិក និងអឺរុប អំពីទីតាំងមនុស្សរស់នៅមុន និងសម័យកោះកេរ។

លទ្ធផលការងារកំណាយស្រាវជ្រាវលើទួលបុរាណចន្លោះប្រាសាទប្រាង្គ និងអណ្តូងព្រេងបាន​រកឃើញស្លាកស្នាមមនុស្សរស់នៅទីនោះតាំងពីសតវត្សទី៧នៃគ្រឹស្តសករាជគឺ មុនការតាំងទីរាជធានី​កោះកេរក្នុងសតវត្សទី១០គ.ស។ លើសពីនោះ កំណាយនៅផ្នែកកើតនិងខាងត្បូងនៃអណ្តូងព្រេងបានរកឃើញគ្រឹះសំណង់រាងកាកបាត ដែលអាចសន្និដ្ឋានបានថាប្រហែលជាខ្លោងទ្វារខាងកើតនៃរាជវាំង។ នៅផ្នែកខាងត្បូង យើងបានរកឃើញកម្រាលឥដ្ឋ និងថ្មបាយក្រៀមរៀបជាជួរៗ ដែលអាចជាគ្រឹះ និងកំរាលផ្នែកខ្លះនៃសំណង់រាជវាំង។ បន្ទាប់ពីធ្វើកំណាយស្រាវជ្រាវនៅកោះកេរ សិក្ខាកាមបានបន្តទៅ សិក្សាបន្តនៅប្រទេសសិង្ហបុរី ដើម្បីបិទវគ្គបណ្តុះបណ្តាលអន្តរជាតិនេះ។