3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Cooperation with India

Cooperation with India

Thursday, October 19, 2023

Cooperation with India

គោបុរៈទី៥ ជាសំណង់ខ្លោងទ្វារមានរាងកាកបាទ សង់នៅលើខឿនថ្មខ្ពស់ផុតពីថ្មភ្នំធម្មជាតិ ដែលមានជណ្តើរឡើងទៅលើទាំងបួនទិស។ បច្ចុប្បន្ន មានតែខ្លោងទ្វារខាងកើត មួយគត់ដែលនៅមានរាងពេញលេញ។ ចំណែកឯខ្លោងទ្វារផ្សេងៗទៀត ត្រូវបានរលំបាក់បែក។ គោបុរៈនេះប្រហែល មានដំបូលប្រក់ក្បឿងដែលទ្រដោយសសរ និងធ្នឹមថ្មភក់។  

គោលបំណងដើម្បីស្រាវជ្រាវ អភិរក្ស និងជួសជុលគោបុរៈទី៥នេះ ឲ្យមានភាពរឹងមាំ និងសោភភ័ណ្ឌភាពឡើវិញ ជាពិសេសខ្លោងទ្វារខាងកើត ដែលជាអត្តសញ្ញាណ ប្រាសាទព្រះវិហារដ៏ល្អឯក ថ្នាក់ដឹកនាំកំពូលរបស់ព្រះរាជាណាចក្រកម្ពុជា និងឥណ្ឌាបានចុះហត្ថលេខាលើអនុស្សារណៈការយោគយល់គ្នានាខែសីហា ឆ្នាំ២០១៨។

ជាលទ្ធផល ភាគីស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)បានចុះពិនិត្យទីតាំងគម្រោងនៅគោបុរៈទី៥ ជាច្រើនដង កាលពីឆ្នាំ២០២២ ហើយបានសម្រេចនូវផែនការរួមដំណាក់កាលដំបូងជាមួយអាជ្ញាធរជាតិព្រះវិហារដូចជា៖ បានធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅខែសីហា ដើម្បីសិក្សាគ្រឹះគោបុរៈទី៥ ជ្រុងពាយ័ព្យ ហើយបានរកកន្ទុយនាគ និងបំណែកក្បឿង។ បន្ទាប់មកកំណាយនៅខែធ្នូ ឆ្នាំ២០០២ គឺដើម្បីពិនិត្យមើលគ្រឹះគោបុរៈទី៥ ជ្រុងឦសាន បានឃើញគ្រឹះជាថ្មភ្នំធម្មជាតិ ហើយបានជ្រើសរើសយកទីតាំងនោះ​ដើម្បីសាងសង់ជើងស្ទូចថ្ម។ ក្រៅពីនោះ បានសាងសង់កន្លែងការដ្ឋានជួសជុលនៅផ្នែកខាងលិចគោបុរៈទី៥ និងសាងសង់ជណ្តើរ និងកម្រាលឈើវាងការដ្ឋាននៅផ្នែកខាងជើង និងខាងកើតគោបុរៈទី៥ ដើម្បីសម្រួលដល់ទេសចរណ៍។