3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Cooperation with Khmer Cultural Heritage

Cooperation with Khmer Cultural Heritage

Thursday, October 19, 2023

Cooperation with Khmer Cultural Heritage

អង្គការមរតកវប្បធម៌ខ្មែរបានបង្កើតឡើងនៅឆ្នាំ២០១៩ ក្នុងបេសកកម្មដើម្បីអប់រំផ្សព្វផ្សាយ ថែរក្សា និងការពារសម្បត្តិបេតិកភណ្ឌជាតិខ្មែរ ដែលមានដៃគូជាមួយស្ថាប័នជាតិផ្សេងៗដូចជា៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិព្រះវិហារ។​

កាលពីឆ្នាំ២០២២ អាជ្ញាធរជាតិព្រះវិហារបានចុះអនុស្សារណៈ និងយោគយល់គ្នាជាមួយអង្គការមរតកវប្បធម៌ខ្មែរលើកិច្ចសហប្រតិបត្តិការទាក់ទងទៅនឹងការអប់រំ និងការផ្សព្វផ្សាយ ដើម្បីចូលរួមក្នុងការការពារ ថែរក្សា សម្បត្តិវប្បធម៌របស់ប្រទេសកម្ពុជា។ 

ជាលទ្ធផល អាជ្ញាធរជាតិព្រះវិហារ និងអង្គការមរតកវប្បធម៌ខ្មែរបានរួមគ្នារៀបចំបើកវគ្គបណ្តុះបណ្តាលអប់រំបេតិកភណ្ឌដល់សិស្សសាលាចំនួន ៦០នាក់ មកពីវិទ្យាល័យខេរៈតេជោ អនុវិទ្យាល័យស្រអែម និងអនុវិទ្យាល័យតេជោស្រះក្តុល។ កម្មវិធីអប់រំបេតិកភណ្ឌនេះ មានរយៈពេល៦ខែ ពីខែកុម្ភៈ ដល់ខែកក្កដា ឆ្នាំ២០២២ ដោយផ្តោតលើប្រធានបទទាក់ទងទៅនឹងតួនាទីរបស់អាជ្ញាធរជាតិព្រះវិហារក្នុងការគ្រប់គ្រងតំបន់បេតិកភណ្ឌពិភពលោក នៅរមណីយដ្ឋានប្រាសាទ​ព្រះវិហារ និង កោះកេរ ច្បាប់ការពារបេតិកភណ្ឌ ប្រវត្តិសាស្ត្រ ការអភិរក្ស ការជួសជុល បរិស្ថាន អនាម័យ កសិកម្មលក្ខណៈគ្រួសារ និងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដើម្បីជួយលើកកម្ពស់ជីវភាពគ្រួសារប្រជាជនរស់នៅតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងកោះកេរ។ លើសពីនោះអង្គការមរតកវប្បធម៌ខ្មែរ បានផ្តល់សៀវភៅទាក់ទងការអប់រំបេតិកភណ្ឌ សៀវភៅ ផាត់ពណ៌ និងសម្ភារៈសិក្សាមួយចំនួនដល់សិស្សានុសិស្ស និងបានផ្តល់មេរៀននិងបទពិសោធន៍ល្អដល់គ្រូបង្គោលអាជ្ញាធរជាតិព្រះវិហារ។