3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Cooperation with National Authority for Sambor Prei Kuk

Cooperation with National Authority for Sambor Prei Kuk

Thursday, October 19, 2023

Cooperation with National Authority for Sambor Prei Kuk

អាជ្ញាធរជាតិសំបូរព្រៃគុក បានបង្កើតឡើងនៅឆ្នាំ២០១៥ មុនពេលដែលក្រុមប្រាសាទនានានៅតំបន់សំបូរព្រៃគុក បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូនា ឆ្នាំ២០១៧។ ប្រាសាទនានានៅតំបន់សំបូរព្រៃគុកភាគច្រើនបានសាងសង់អំពីឥដ្ឋ នាសតវត្សទី៧ នៃគ្រិស្តសករាជ ក្នុងរាជព្រះបាទឦសានវរ្ម័ន និងរាជបន្តបន្ទាប់ទៀត។ អាជ្ញាជាតិសំបូរព្រៃគុកបានយកចិត្តទុកដាក់ក្នុងកិច្ចការស្រាវជ្រាវបុរាណវិទ្យា អភិរក្ស និងជួសជុលប្រាសាទឥដ្ឋយ៉ាងច្រើននៅក្នុងតំបន់នោះ ដោយអនុលោមទៅតាមស្តង់ដាអន្តរជាតិនៃអង្គការយូណេស្កូ។

គោលបំណង គឺដើម្បីសហការជាមួយអាជ្ញាធរជាតិសំបូរព្រៃគុកលើការអភិរក្ស និងជួសជុល​ ប្រាសាទឥដ្ឋ អាជ្ញាធរជាតិព្រះវិហារបានបញ្ជូនមន្ត្រីបច្ចេកទេស និងពលករចំនួនបីនាក់ ឲ្យទៅសិក្សារៀនសូត្ររយៈពេលមួយខែ កាលពីឆ្នាំ២០២២។

ជាលទ្ធផល មន្ត្រីបច្ចេកទេស និងពលករទាំងបីនាក់បានរៀនសូត្រទាំងទ្រឹស្តី និងការអនុវត្តន៍ផ្ទាល់ ហើយបានយកបទពិសោធន៍ទាំងនោះ មកសាកល្បងអភិរក្ស និងជួសជុលតួប៉មឥដ្ឋនៅជ្រុងឦសានប្រាសាទក្រចាប់ និងតួប៉មឥដ្ឋនៅប្រាសាទរួម ក្នុងបរិវេណប្រាសាទធំ។ កិច្ចសហប្រតិបត្តិការនេះនឹងធ្វើឲ្យមានទំនាក់ទំនងល្អរវាងអាជ្ញាធរជាតិទាំងពីរ និងផ្លាស់ប្តូរបទពិសោធន៍ថ្មីៗលើបច្ចេកទេសអភិរក្ស និងជួសជុល។