អាជ្ញាធរជាតិព្រះវិហារ សូមជូនដំណឹងដល់សាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាបថា កាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ មានគ្រោះធម្មជាតិខ្យល់កន្រ្តាក់លាយលំនឹងទឹកភ្លៀង បានធ្វើឲ្យដើមឈើជាច្រេីនបានបាក់ធ្លាក់កាត់ផ្លូវចូលទៅទស្សនាប្រាសាទមួយចំនួន ក្នុងរមណីយដ្ឋានកោះកេរ។
អាជ្ញាធរជាតិព្រះវិហារ សូមធ្វើការអធ្យាស្រ័យពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានខកខានក្នុងការចូលទៅទស្សនាក្នុងរមណីយដ្ឋាននាព្រឹកនេះ ដោយបច្ចុប្បន្នក្រុមការងារអាជ្ញាធរជាតិព្រះវិហារ កំពុងមមាញឹករៀបចំសម្អាត និងយកចេញនូវដើមឈើដែលដួលរលំ ដើម្បីសម្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ សូមមេត្តាភ្ញៀវទេសចរទាំងអស់ប្រុងប្រយត្ន័ចំពោះគ្រោះថ្នាក់ពេលមានភ្លៀង។ ពេលនេះមេឃនៅអ៊ួអាប់ ដែលអាចមានភ្លៀងទៀតនៅថ្ងៃនេះ។