3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ប្រវតិ្តដើមនៃកិច្ចប្រជុំ ICC-Preah Vihear

តាមរយៈសេចក្តីសម្រចលេខ 32COM8B.102 របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានស្នើឱ្យភាគីកម្ពុជា​សហការ​ជាមួយអង្គការយូណេស្កូ បង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ប្រាសាទព្រះវិហារ ដែលហៅកាត់ថា​(ICC-Preah Vihear)។ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ប្រាសាទព្រះវិហារ បានបង្កើតឡើងនៅឆ្នាំ២០១៤ ដោយ​មានប្រទេសចិន និងឥណ្ឌាជាសហប្រធាន និងសមាជិកស្ថាបនិកចំនួន៧គឺ៖ ប៉ែលហ្សិច បារាំង ជប៉ុន សាធារណៈរដ្ឋកូរ៉េ សហរដ្ឋអាមេរិក ថៃឡង់ដ៍ និងកម្ពុជា។

ការរៀបចំកិច្ចប្រជុំយ៉ាងទៀងទាត់ចំនួន ២លើកក្នុងមួយឆ្នាំ៖ កិច្ចប្រជុំពេលអង្គនៅខែមីនា និងកិច្ចប្រជុំបច្ចេកទេសនៅខែកញ្ញា ជារៀងរាល់ឆ្នាំ។ រហូតដល់ខែមេសា ឆ្នាំ២០២២នេះ អាជ្ញាធរជាតិព្រះវិហារបានរៀបចំកិច្ចប្រជុំពេញអង្គចំនួន ៧លើក និងកិច្ច​ប្រជុំបច្ចេកទេសចំនួន ៧លើក ហើយបានលទ្ធផលដូចខាងក្រោម៖

  • ប្រទេសចិនបានទទួលជួសជុល និងអភិរក្សគោបុរៈទី១ ទី២ និងទី៣ ហើយបានបញ្ជូនអ្នកជំនាញការមកសិក្សា និងលើក​គម្រោងសម្រាប់ធ្វើការជួសជុលរួចហើយ ប៉ុន្តែមិនទាន់បានអនុវត្តការងារនៅឡើយទេ។
  • ប្រទេសឥណ្ឌាបានទទួលជួសជុល និងអភិរក្សគោបុរៈទី៥ និងផ្នែកខ្លះនៃគោបុរៈទី១ ជាមួយប្រទេសចិនដោយ​គ្រោង​ចំណាយថវិកាប្រមាណ ៥,៥លានដុល្លាក្នុងរយៈពេល៨ឆ្នាំ។ បច្ចុប្បន្នក្រុមអ្នកជំនាញការឥណ្ឌា បានសិក្សាលម្អិតលើ​លក្ខណៈបច្ចេកទេសសម្រាប់ធ្វើការជួសជុល និងចាប់ផ្តើមជួសជុលជាក់ស្តែងនៅពេលឆាប់ខាងមុខនេះ។
  • ប្រទេសប៊ែលហ្សិច បានជួយកសាងប្រព័ន្ធរក្សាទិន្នន័យសម្រាប់ព្រះវិហារ និងបានជួយបោសសម្អាតមីន និងអាវុធ​យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងកោះកេរ។ សហរដ្ឋអាមេរិចបាន​ជួយបណ្ដុះបណ្ដាល​ភាសាអង់គ្លេស និងជំនាញធ្វើបទបង្ហាញដល់មន្រ្តីអាជ្ញាធរជាតិព្រះវិហារ។ សហរដ្ឋអាមេរិចបានផ្ដល់ថវិការអភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើងប្រាសាទព្រះវិហារ តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីអភិរក្ស​សម្បត្តិវប្បធម៌(Ambassador Found for Culture Preservation) ចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ សរុបចំនួន ៤០៦៦៦៤ដុល្លា(បច្ចុប្បន្នបន្តអនុវត្តដំណាក់កាលទី៣ និងស្នើថវិកាបន្ថែមអនុវត្តដំណាក់កាលទី៤ និងទី៥បន្ត)។
  • ប្រទេសថៃបានទទួលក្នុងការងារជួសជុល និងអភិរក្សប្រាសាទណាមួយក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។
  • អង្គការយូណេស្កូ និងផ្ដល់ថវិកាចំនួន ៣០០០០ដុល្លា ដើម្បីជួយរៀបចំឯកសារស្នើសុំចុះបញ្ជីរមណីយដ្ឋាន​ប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក។

កិច្ចប្រជុំ ICC-Preah Vihear