3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Explore in 3D

Explore in 3D

Tuesday, October 24, 2023

Explore in 3D

តាមរយៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ក្រុមការងារ Cyark សហការជាមួយអាជ្ញាធរជាតិព្រះវិហារ បានចុះសិក្សាស្រាវជ្រាវអំពីសំណង់ស្ថាបត្យកម្មបុរាណ នៅជណ្តើរខាងជើងប្រាសាទព្រះវិហារ ដោយប្រព័ន្ធបច្ចេកវិទ្យា 3D Photogrametary និង Lidar ដើម្បីសិក្សា និងប្រមូលទិន្នន័យរចនាសម្ព័ន្ធសំណង់ស្ថាបត្យកម្មនៅជណ្តើរខាងជើងគោបុរៈទី៥ សម្រាប់ជាមូលដ្ឋានក្នុងការបន្តបេសកកម្មអភិរក្ស និងជួសជុលនៅពេលខាងមុខ។ 

សូមបញ្ជាក់ថា គម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើងគោបុរៈទី៥នេះ ក្រោមជំនួយមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ដើម្បីអភិរក្សសម្បត្តិវប្បធម៌ ជាដំណាក់កាលៗ  ដោយបានចាប់ផ្តើមពីដំណាក់កាលទី១ នៅក្នុងឆ្នាំ២០១៨ មកដល់បច្ចុប្បន្ននេះ បានអនុវត្តនៅក្នុងដំណាក់កាលទី៤ហើយ។

https://tapestry.cyark.org/content/preah-vihear