ថ្ងៃអង្គារ ៩ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ មន្រ្ដីនៃអាជ្ញាធរជាតិព្រះវិហារបានសម្របសម្រួលក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៣៥នាក់ នៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ចូលរួមចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីត១៩ ក្រោមកិច្ចសម្របសម្រួលរបស់គណៈកម្មការចំពោះកិច្ចវ៉ាក់សាំងជម្ងឺកូវីត១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក.១៩) ដែលបានបំពេញបេសកម្មចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋស្រុកជាំក្សាន្ត ដឹកនាំដោយលោកវេជ្ជបណ្ឌិត សៀង ម៉ុស បានមកទស្សនាសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ និងរមណីយដ្ឋានប្រាសាទព្រះវិហារ។