ថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ ទទួលបន្ទុកការងារក្នុងរមណីយដ្ឋានប្រាសាទកោះកេរ អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ បានទទួលស្វាគមន៍មន្រ្តីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាដែលមានលោកស្រី Katherine M. Diop មន្ត្រីទំនាក់ទំនងសារធារណៈ លោកស្រី Amparo Garcia មន្ត្រីវប្បធម៌ និងលោកស្រី នន សុរីមាស មន្រ្តីជំនាញគ្រប់គ្រងកម្មវិធី បានអញ្ជើញទស្សនកិច្ចនៅរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងគោលបំណងដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្ត ការសិក្សាស្រាវជ្រាវ និងកិច្ចការងារអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ សម្រាប់ការសហប្រតិបត្តិការនាពេលអនាគត។ ក្នុងនោះក៏មានការធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រទូទៅនៃប្រាសាទកោះកេរ បង្ហាញពីផែនការសិក្សាស្រាវជ្រាវនៅប្រាសាទចិន ការងារអភិរក្សតួប៉មឥដ្ឋនៅប្រាសាទក្រចាប់ និងលទ្ធលការងារផ្សេងៗទៀតនៅប្រាសាទធំ។ លើសពីនោះ គណៈប្រតិភូបានអញ្ជើញជាកិត្តិយសចែកវិញ្ញាបនបត្រដល់មន្ត្រីអាជ្ញាធរជាតិព្រះវិហារដែលបានសិក្សាវគ្គបណ្ដុះបណ្តាលភាសារអង់គ្លេស ដោយលោកស្រីសាស្ត្រាចារ្យ Barbara J. Anello ក្រោមជំនួយឧបត្ថម្ភដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាដែលផ្តល់ជូនចាប់តាំងពីឆ្នាំ២០១៨មកដល់បច្ចុប្បន្ន។ ក្នុងដំណើរទស្សនកិច្ចនេះ បានបញ្ចប់ទៅដោយជោគជ័យ និងមានភាពស្និទ្ធស្នាលជាទីបំផុត។
រូបភាព និងអត្ថបទ៖ លោក ថាច់ ផានិត