3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

កម្មវិធីអប់រំផ្សព្វផ្សាយអំពីសារមន្ទីរ ព្រៃឈើ និងសួនបំណិនជីវិតដល់សិស្សានុសិស្សបឋមសិក្សា ហ៊ុន សែន ស្រះក្ដុល

Tuesday, February 27, 2024

នៅថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំកម្មវិធីអបរំផ្សព្វផ្សាយដល់សិស្សានុសិស្សបឋមសិក្សា ហ៊ុន សែន ស្រះក្ដុល ថ្នាក់ទី៦ ចំនួន២១នាក់ (ស្រី១១នាក់) អំពីសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ គុណតម្លៃព្រៃឈើនិងបរិស្ថាន និងសួនបំណិនជីវិត រួមជាមួយនឹងការផ្តល់ជូននូវសៀវភៅគំនូរផាត់ពណ៌ម្នាក់មួយក្បាលមានរូប បដិមា សត្វព្រៃ ផ្ទះបុរាណខ្មែរ។ ការអប់រំផ្សព្វផ្សាយនេះ គឺដើម្បីឱ្យសិស្សានុសិស្សទទួលបាននូវចំណេះដឹងអំពី តួនាទីរបស់សាមន្ទីររួមជាមួយការដាក់តាំងបង្ហាញវត្ថុសិល្បៈ សារសំខាន់ព្រៃឈើដល់បរិស្ថាននិងការអភិវឌ្ឍសហគមន៍ ការគ្រប់គ្រងសំរាម និងគុណតម្លៃនៃសួនបំណិនជីវិតដល់សន្តិសុខស្បៀង និងប្រាក់ចំណូលក្នុងគ្រួសារ។

Tuesday, February 27, 2024