3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតនៃសាកលវិទ្យាល័យន័រតុន ទស្សនកិច្ចសិក្សានៅរមណីយដ្ឋានប្រាសាទកោះកេរ

Friday, April 26, 2024

ថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពស ២៥៦៧ ត្រូវថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតផ្នែកស្ថាបត្យកម្មនិងនគរោបនីយវិទ្យា នៃសាកលវិទ្យាល័យន័រតុន ឆ្នាំទី៣ សរុបចំនួន៥៨៥នាក់ បានមកទស្សនកិច្ចសិក្សានៅរមណីយដ្ឋានប្រាសាទកោះកេរ។ ក្នុងដំណើរទស្សនកិច្ចសិក្សានេះ អាជ្ញាធរជាតិព្រះវិហារបានទទួលទទួលស្វាគមន៍ និងធ្វើបទបង្ហាញជូន អំពី ១.ប្រវត្តិសាស្រ្តទាក់ទងនឹងរមណីយដ្ឋានប្រាសាទកោះកេរ តម្លៃលេចធ្លោជាសកលរួមមាន ការរៀបចំក្រុង សំណង់ស្ថាបត្យកម្ម សិល្បៈ និងហេដ្ឋារចនាសម្ព័ន្ធនានា ២. ការគ្រប់គ្រង ការកំណត់តំបន់ការពារដោយព្រះរាជក្រឹត្យ និងកិច្ចការងាអភិវឌ្ឍន៍នានាក្នុងរមណីយដ្ឋាន ៣. ការគ្រប់គ្រងព្រៃឈើ ការគ្រប់គ្រងសំរាម និងទី៤. កិច្ចការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងតំបន់។

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចសិក្សានេះ លោក លោកស្រីសាស្រ្តាចារ្យ និងនិស្សិតទាំងអស់បានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ ជាពិសេសឯកឧត្តមអគ្គនាយក គង់ ពុទ្ធិការ ដែលបានសម្របសម្រួលដំណើរទស្សនកិច្ចសិក្សានៅរមណីយដ្ឋានប្រាសាទកោះកេរដោយរលូន។

Friday, April 26, 2024