6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

Daily News

កម្មវិធីដាំឈើចម្រុះនៅបរិវេណសាលាបឋមសិក្សា ហ៊ុន សែន ស្រអែម

Thursday, June 20, 2024

ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹកនៃអាជ្ញាធរជាតិព្រះវិហារ បានចូលរួមកម្មវិធីដាំឈើចម្រុះនៅបរិវេណសាលាបឋមសិក្សា ហ៊ុន សែន ស្រអែម ស្ថិតក្នុងភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ កម្មវិធីនេះមានអ្នកចូលរួមសរុបចំនួន ៥៥នាក់ រួមមាន មន្រ្តីអាជ្ញាធរជាតិព្រះវិហារ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សា ហ៊ុន សែន ស្រអែម។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងសំខាន់ចំនួនពីរ គឺ ទី១)ដើម្បីលើកទឹកចិត្តឱ្យសិស្សានុសិស្សចេះស្រលាញ់ដើមឈើ និងចូលរួមថែរក្សាការពារពៃ្រឈើធម្មជាតិ និងទី២)បង្កើនការដាំដើមឈើក្នុងបរិវេណសាលារៀន ដើម្បីផ្តល់ជាម្លប់ជ្រក កាត់បន្ថយកម្តៅថ្ងៃ និងលើកកម្ពស់សោភណភាពសាលារៀន។

Thursday, June 20, 2024