3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

បទបង្ហាញអំពីលទ្ធផលបឋមកំណាយស្រាវជ្រាវបុរាណវិទ្យា នៅទីតាំងមនុស្សរស់នៅកាលពីសម័យបុរាណ ក្នុងរាជធានីកោះកេរ

Monday, July 22, 2024

តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិព្រះវិហារ ជាមួយនឹងវិទ្យាស្ថាន Max Planck Institute for Geo- anthropology ទីក្រុង Jena ប្រទេសអាល្លឺម៉ង់បានធ្វើកំណាយសិក្សាស្រាវជ្រាវចាប់ពីថ្ងៃទី៧ ខែកក្កដា រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ និង បានរៀបចំបទបង្ហាញអំពីលទ្ធផលបឋមកំណាយស្រាវជ្រាវបុរាណវិទ្យា និងវិធីសាស្រ្តវិភាគ អំពីទីតាំងមនុស្សរស់នៅបុរាណ ក្នុងរាជធានីកោះកេរ ដែលមានទីតាំងនៅចន្លោះប្រាសាទធំ និងអណ្តូងព្រេង។

ការរៀបចំបទបង្ហាញនេះធ្វើឡើងនៅសាលប្រជុំអាជ្ញាធរជាតិព្រះវិហារ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ ដោយមានការសម្របសម្រួលពីឯកឧត្តម ភិន សំណាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ និងមានការចូលរួមធ្វើបទបង្ហាញដោយលោក ថូ ថុន អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ លោកបណ្ឌិត​ William Christopher Carleton និងលោកបណ្ឌិត​ David John Brotherson មកពីវិទ្យាស្ថាន Max Planck Institute for Geo- anthropology ទីក្រុង Jena ប្រទេសអាល្លឺម៉ង់ សមាសភាពចូលរួមសរុប២០រូប។

ការរៀបចំបទបង្ហាញនេះមានគោលបំណង ដើម្បីចែករំលែកចំណេះដឹងជូនដល់ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីជំនាញ អាជ្ញាធរជាតិព្រះវិហារយល់ដឹងបន្ថែមអំពីការសិក្សាស្រាវជ្រាវបុរាណវិទ្យា និងការវិភាគបែបវិទ្យាសាស្ត្រដោយប្រើម៉ាស៊ីន KT20 magnetic susceptibility scanner ដើម្បីស្វែងយល់អំពីការចាប់ផ្តើមនៃការតាំងទីរស់នៅ រយៈពេលនៃសកម្មភាពមនុស្សរស់នៅ និងការបញ្ចប់នៃសកម្មភាពមនុស្សនៅទីនោះ តាមរយៈភស្តុតាងកុលាលភាជន៍ ឧបករណ៍លោហៈ ឆ្អឹង លំអងផ្កា ធ្យូង និងសំណាកដីតាមស្រទាប់នីមួយៗ។

Monday, July 22, 2024