3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

កម្មវិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញអភិរក្ស និងជួសជុលប្រាសាទ និងបុរាណវិទ្យា(លើកទី២) ដល់និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

Friday, August 23, 2024

កម្មវិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញអភិរក្ស និងជួសជុលប្រាសាទ និងបុរាណវិទ្យានៃគម្រោងអភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើង ប្រាសាទព្រះវិហារ (លើកទី២) ដល់និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំអាជ្ញាធរជាតិព្រះវិហារ បានរៀបចំកម្មវិធីបទបង្ហាញបិទបញ្ចប់វគ្គបណ្តុះបណ្តាលនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចំនួន៦រូប ជំនាញស្ថាបត្យកម្ម៣រូប និងបុរាណវិទ្យា៣រូប ក្រោមអធិបតីភាព ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករង តំណាង ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងមានការចូលរួមពី ឯកឧត្តមបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា លោកអនុប្រធាននាយកដ្ឋាន និងមន្រ្តីគ្រប់នាយកដ្ឋាននៃអាជ្ញាធរជាតិព្រះវិហារ សរុប៣៥នាក់។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេលចំនួន២សប្តាហ៍ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ដោយផ្តោតលើប្រវត្តិសាស្ត្រ ទ្រឹស្តី បច្ចេកទេសធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា បច្ចេកទេសចងក្រងឯកសារស្ថាបត្យកម្ម ដំណើរការអភិរក្ស និងជួសជុលជណ្តើរជណ្តើរបុរាណខាងជើង និងបច្ចេកទេសអភិរក្សចម្លាក់តោ។ កម្មវិធីបណ្តុះបណ្តាលនេះមានគោលបំណង កសាងធនធានមនុស្សលើជំនាញ បុរាណវិទ្យា ស្ថាបត្យកម្ម និងការគ្រប់គ្រងបេតិកភណ្ឌ។

កម្មវិធីវគ្គបណ្តុះបណ្តាលនេះ បានទទួលថវិកាតាមរយៈមូលនិធិឯកអគ្គរដ្ឋទូតដើម្បីអភិរក្សសម្បត្តិវប្បធម៌(Ambassadors Fund for Cultural Preservation - AFCP) ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ អនុវត្តដោយអាជ្ញាធរជាតិព្រះវិហារ។

Friday, August 23, 2024