ពិធីអបអរសាទរខួប១ឆ្នាំនៃការចុះរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣-១៧ កញ្ញា ២០២៤
ពិធីនេះធ្វេីឡេីងក្រោមអធិបតីភាពឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស ព្រមទាំងភ្ញៀវកិត្តិយសអន្តរជាតិ សរុបប្រមាណ៥០០នាក់។