3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

ពិធីរំលឹកគុណប្រាសាទបុរាណខ្មែរ នៅរមណីយដ្ឋានប្រាសាទកោះកេរ

Wednesday, April 9, 2025

អាជ្ញាធរជាតិព្រះវិហារ រដ្ឋបាលខេត្តព្រះវិហារ និងព្រះសង្ឃក្នុងស្រុកគូលែន​ ខេត្តព្រះវិហារ​ ប្រារព្ធពិធីរំលឹកគុណប្រាសាទបុរាណខ្មែរ នៅរមណីយដ្ឋានប្រាសាទកោះកេរដើម្បីរំលឹកដល់គុណូបក្ការៈដ៏ធំធេង របស់បុព្វបុរសខ្មែរដែលបានកសាងប្រាសាទបុរាណជាមរតកសិល្បៈវប្បធម៌ខ្មែរ។

ពិធីនេះធ្វើឡើងនៅមុខប្រាសាទប្រាង្គ នៃបរិវេណប្រាសាទធំ រមណីយដ្ឋានប្រាសាទកោះកេរ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងព្រះតេជគណ ព្រះសីមានុចារីបាឡាត់វិមុត្តិ សៀន គុណលាភ ព្រះអនុគណស្រុកគូលែន រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរជាតិព្រះវិហារ អង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទមកពីខេត្តនានា សរុបប្រមាណជិត១ពាន់អង្គ-នាក់។

បន្ទាប់ពីធ្វើកិច្ចបូជាថ្វាយគ្រឿងសក្ការៈឧទ្ទិសថ្វាយដល់បុព្វបុរសខ្មែរគ្រប់ជំនាន់រួចមក គណៈអធិបតីក៏បានដឹកនាំពុទ្ធបរិស័ទប្រគេនចង្ហាន់ ទេយ្យទាននិងរាប់បាតដល់ព្រះសង្ឃ១០៨អង្គ និមន្តគោចរនៅជុំវិញប្រាសាទប្រាង្គ។

 

Wednesday, April 9, 2025