សកម្មភាពគ្រប់គ្រងហានិភ័យដើមឈើ និងអនាម័យបរិស្ថានដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារណជន សំណង់ប្រាសាទ ក៏ដូចជាការលើកកម្ពស់សោភ័ណភាពទេសភាពក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ
នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក នៃអាជ្ញាធរជាតិព្រះវិហារបានយកចិត្តទុកដាក់ចំពោះការងារដកហូតដើមឈើ កាត់ក្រីមែកឈើដែលមានហានិភ័យមួយចំនួននៅតាមប្រាសាទ។ បន្ថែមជាងនេះទៅទៀតការងារថែទាំកាត់ក្រីមែកឈើ វល្លិ បន្លា ដែលដុះលយតាមដងផ្លូវ កាត់សម្អាតស្មៅ បោសសម្អាតថែទាំអនាម័យបរិស្ថាននៅតាមប្រាសាទ បរិវេណជុំវិញប្រាសាទ និងទីតាំងសំខាន់ៗត្រូវបានអនុវត្ដជារៀងរាល់ថ្ងៃ ក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារណជន សំណង់ប្រាសាទ ក៏ដូចជាការលើកកម្ពស់សោភ័ណភាពទេសភាពក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ។