នៅថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៥នេះ សម្ដេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញទស្សនាសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ក្នុងគោលបំណងដើម្បីស្វែងយល់អំពីប្រវត្តិនៃការបង្កើត និងការកសាងសារមន្ទីរ ការរៀបចំដាក់តាំងវត្ថុសិល្បៈនានា។
ក្នុងដំណើរអញ្ជើញទស្សនកិច្ចរបស់ សម្ដេចប្រធានរដ្ឋសភា ក៏មានការចូលរួមអមដំណើរដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និង ឯកឧត្តម លោកជំទាវដែលជាប្រធាន និងអនុប្រធានគណៈកម្មការនៃរដ្ឋសភាជាច្រេីនរូបផងដែរ។