3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារចុះពិនិត្យតាមដានវឌ្ឍភាពការងារគម្រោងអភិរក្សប្រាសាទ និងគម្រោងអភិវឌ្ឍន៍នានាក្នុងរមណីយដ្ឋានកោះកេរ

Sunday, May 31, 2026

កាលពីថ្ងៃអាទិត្យ ១៥រោច ខែជេស្ឋ ឆ្នាំមមីអធ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ​ និងថ្នាក់ដឹកនាំ​ នាយកដ្ឋានជំនាញចំណុះអាជ្ញាធរជាតិព្រះវិហារ​ បានចុះពិនិត្យវឌ្ឍនភាពគម្រោងដែលកំពុងអនុវត្ត និងផែនការបន្តលើកិច្ចការងារជួសជុលតាមប្រាសាទក្នុងរមណីយដ្ឋានកោះកេរ ដែលមានដូចជា៖ គម្រោងអភិរក្សប្រាសាទខ្នារ ត្រពាំងអង្គខ្នារ ប្រាសាទគោគគ្រង ប្រាសាទក្រចាប់ ប្រាសាទក្រហម(គម្រោងថវិកាឧបត្ថមដោយអង្គការ ALIPH នៃប្រទេសស្វីស) និងប្រាសាទប្រាំ។

បន្ថែមពីនេះ ឯកឧត្តមក៏បានពិនិត្យពីគម្រោងផែនការអភិវឌ្ឍន៍នានាក្នុងភូមិកោះកេរ និងសមិទ្ធិផលនានាដែលបានអនុវត្តជិតរួចរាល់សម្រាប់បម្រើកិច្ចការស្នូលរបស់អគ្គនាយកដ្ឋានអាជ្ញាធរជាតិព្រះវិហារប្រចាំរមណីយដ្ឋានកោះកេរ។ ក្រោយពីការត្រួតពិនិត្យ ឯកឧត្តមអគ្គនាយកក៏បានផ្តល់នូវអនុសាសន៍បន្ថែមដល់មន្ត្រីនានាដែលកំពុងអនុវត្តន៍គម្រោងឱ្យយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារ ដើម្បីទទួលបាននូវលទ្ធផលដែលប្រសិទ្ធភាពខ្ពស់ស្របតាមបទដ្ឋានបច្ចេកទេស។

 

Sunday, May 31, 2026