Friday, July 10, 2026
ថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៦ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្ស មកពីសាលារៀនអង្គការ Toutes à l’école ហេបភីច័ន្ទតារានារីព្រែកថ្មី បានអញ្ជើញមកទស្សនៈកិច្ចសិក្សានៅរមណីយដ្ឋានប្រាសាទកោះកេរ សរុបចំនួន៩៦រូប។
នៅក្នុងដំណើរទស្សនកិច្ចនេះ សិស្សានុសិស្សបានទស្សនាស្វែងយល់នៅប្រាសាទមួយចំនួនដូចជា ប្រាសាទប្រាំ ប្រាសាទដំរី និងប្រាសាទធំ ដែលក្នុងនោះអ្នកជំនាញអាជ្ញាធរជាតិព្រះវិហារ បានចែករំលែកចំណេះដឹងអំពី ការគ្រប់គ្រង ប្រវត្តិសាស្រ្ត ប្រវត្តិសិល្បៈ សំណង់ស្ថាបត្យកម្ម និងការលួចជួញដូរវត្ថុបុរាណដោយខុសច្បាប់ជាដើម។ ឆ្លៀតក្នុងឱកាសនោះអាជ្ញាធរជាតិព្រះវិហារបានបណ្តុះស្មារតីសិស្សានុសិស្សឱ្យយល់ពីតម្លៃនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ និងចូលរួមក្នុងការថែរក្សា អភិរក្សសម្បត្តិទាំងនេះឱ្យបានគង់វង្សយូរអង្វែង។