3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

កិច្ចប្រជុំពិភាក្សាស្តីពីផែនការបោសសម្អាតមីនឆ្នាំ២០២៣ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

Thursday, August 11, 2022

ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា គ.ស ២០២២ ឯកឧត្តម ផេង សំអឿន អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារទទួលបន្ទុករមណីយដ្ឋានប្រាសាទកោះកេរបានដឹកនាំប្រជុំផែនការបោសសម្អាតមីនឆ្នាំ២០២៣ និងចុះសិក្សាភូមិសាស្ត្រក្នុងរមណីយដ្ឋានប្រាសាទកោះកេរជាមួយកងកម្លាំងកំចាត់មីនមកពីមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) លោកអភិបាលរងស្រុកគូលែន លោកមេឃុំស្រយង់ លោកមេភូមិកោះកេរ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ នៅស្នាក់ការអាជ្ញាធរជាតិព្រះវិហារប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ផេង សំអឿនបានរំលឹកនូវកិច្ចការពារ និងថែរក្សាមរតកដូនតាដែលស្ថិតនៅក្នុងតំបន់ការពាររមណីយដ្ឋានប្រាសាទកោះកេរ ជាពិសេសលើកឡើងអំពីសារៈសំខាន់នៃតំបន់ស្នូលឬតំបន់ការពារទី១ ដែលត្រូវយកចិត្តទុកខ្ពស់បំផុត សម្រាប់កិច្ចការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

បន្ទាប់ពីបានពិភាក្សា និងចុះពិនិត្យនៅតាំងផ្ទាល់រួចមក ជាលទ្ធផលគឺ ក្រុមការងារ CMAC នឹងជួយរៀបចំផែនការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមទៅតាមតំបន់អាទិភាពដែលបានស្នើដោយអាជ្ញាធរជាតិព្រះវិហារនៅក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ព្រមទាំងចូលរួមជួយរៀបចំតំបន់ដែលស្នើបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចូលទៅក្នុងផែនការថ្នាក់ជាតិសម្រាប់ឆ្នាំ២០២៣និងឆ្នាំបន្តបន្ទាប់ទៀត។

អត្ថបទ និងរូបភាព៖ លោក រ៉ាន់ សុធា

Thursday, August 11, 2022