Monday, June 30, 2025
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ និងលោក ភិន ភក្តី អនុប្រធាននាយកដ្ឋាន បានចុះពិនិត្យវឌ្ឍនភាពការងារលើគម្រោងអភិរក្ស ជួសជុលប្រាសាទនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដែលមន្ត្រីកំពុងអនុវត្តមានដូចជាប្រាសាទប្រាំ ប្រាសាទគោកគ្រង ប្រាសាទបល្ល័ង្កត្បូង ប្រាសាទដងទង់ និងប្រាសាទក្រហម។ ក្នុងពេលនោះផងដែរ ថ្នាក់ដឹកនាំនាយកដ្ឋាន បានផ្តល់យោបល់ បច្ចេកទេសបន្ថែម និងលេីកទឹកចិត្តដល់មន្រ្តីដែលកំពុងអនុវត្តគម្រោង ឱ្យយកចិត្តទុកដាក់លើការងារបច្ចេកទេស និងចងក្រងឯកសារឱ្យបានគ្រប់ជ្រុងជ្រោយមុន និងក្រោយពេលអភិរក្ស និងជួសជុល ដើម្បីជាឯកសារសម្រាប់អ្នកជំនាន់ក្រោយៗស្រាវជ្រាវបន្ត។