3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

ការចុះពិនិត្យតាមដានលើការងារអភិរក្ស និងការងារអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

Sunday, October 2, 2022

ថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អមដំណើរដោយឯកឧត្តមអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ បានចុះពិនិត្យតាមដានលើកិច្ចការងារអភិរក្ស ផលប៉ះពាល់ទៅលើសំណង់ប្រាសាទដោយសារកត្តាធម្មជាតិ និងពិភាក្សាលើការងារអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេររួមមានដូចជា៖

-ពិនិត្យស្ថានភាពតាមប្រាសាទក្រោយរងនូវឥទ្ធិពលព្យុះNaru និងពិភាក្សាបច្ចេកទេសលើការងារអភិរក្សប្រាសាទឥដ្ឋនៅក្នុងបរិវេណប្រាសាទក្រចាប់

-ពិនិត្យ និងពិភាក្សាលើទីតាំងសាងសង់ចំណតថ្មីនៅភាគឦសាននៃប្រាសាទធំ និងរៀបចំធ្វើផ្លូវវង់ទស្សនាថ្មីក្នុងរមណីយដ្ឋានប្រាសាទកោះកេរ សម្រាប់សម្រួលដល់ភ្ញៀវទេសចរមកទស្សនាក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។

អត្ថបទ និងរូបភាព ៖ ថាច់ ផានិត

Sunday, October 2, 2022