3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

សកម្មភាពចុះកំណត់គ្រួសារទទួលផលគម្រោងនៅរមណីយដ្ឋានប្រាសាទព្រះវិហារតាមរយៈគម្រោងស្តារវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ១៩

Monday, May 19, 2025

កាលពីថ្ងៃទី១៧ និង១៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារអនុវត្តគម្រោងអាជ្ញាធរជាតិព្រះវិហារ (PIU-NAPV) បានសម្របសម្រួល ជាមួយអង្គភាពសម្របសម្រួលគម្រោង (PCU) ចុះពិនិត្យផ្ទៀងផ្ទាត់តាមផ្ទះអ្នកទទួលផលពីគម្រោង នៅក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហាររួមមាន គ្រួសារចិញ្ចឹមមាន់ ចិញ្ចឹមត្រី ដាំដំណាំ និងផ្ទះស្នាក់សហគមន៍។ ជាមួយគ្នានេះផងដែរ អាជ្ញាធរជាតិព្រះវិហារក៏បានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ នៅមជ្ឈមណ្ឌលទេសចរណ៍ទំនប់អូរស្វាយ ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់សហគមន៍ធម្មជាតិទំនប់អូរស្វាយ ដឹកនាំដោយឯកឧត្តម ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងជាប្រធានគ្រប់គ្រងគម្រោង ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ និងជាមន្ត្រីសម្របសម្រួលគម្រោង ព្រមទាំងមានការចូលរួមពី លោក ហង្ស វឌ្ឍីន ប្រធានការិយាល័យមន្ទីរទេសចរណ៍ខេត្តព្រះវិហារ, ប្រធានការិយាល័យកសិកម្មស្រុកជាំក្សាន្ត, សមាជិកក្រុមប្រឹក្សាឃុំ, សមាជិកគណៈកម្មការសហគមន៍, មន្ត្រីអាជ្ញាធរជាតិព្រះវិហារ និងមន្រ្តីអនុវត្តគម្រោង(PIU) សរុប២៣រូប។

 

Monday, May 19, 2025