6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

គណៈប្រតិភូព្រឹទ្ធសភាបារាំង និងគណៈប្រតិភូព្រឹទ្ធសភាកម្ពុជាអញ្ជើញមកទស្សនកិច្ចនៅរមណីយដ្ឋានប្រាសាទកោះកេរ

Monday, May 9, 2022

គណៈប្រតិភូព្រឹទ្ធសភាបារាំង និងគណៈប្រតិភូព្រឹទ្ធសភាកម្ពុជាអញ្ជើញមកទស្សនកិច្ចនៅរមណីយដ្ឋានប្រាសាទកោះកេរ

នៅព្រឹកថ្ងៃច័ន្ទ ៩ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ និង ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្តព្រះវិហារ បានទទួលស្វាគមន៍ គណៈប្រតិភូព្រឹទ្ធសភាបារាំង ដឹកនាំដោយ ឯកឧត្តម Vincent Eblé សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមមិត្តភាព និងគណៈប្រតិភូកម្ពុជា ដឹកនាំដោយ លោកជំទាវ អ៊ុ សូម៉ានីន សមាជិកាព្រឹទ្ធសភា និងឯកឧត្តម លឹម ប៊ុនហុក អគ្គលេខាធិការរងព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចប្រាសាទធំក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងនោះដែរ លោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយដ្ឋានអភិរក្ស និងបុរាណវិទ្យា បានធ្វើបទបង្ហាញអំពីប្រវត្តិសាស្រ្តសង្ខេបរបស់រមណីយដ្ឋានប្រាសាទកោះកេរ និងកិច្ចសហប្រតិបត្តិការការងារជួសជុល ថែទាំ និងអភិរក្សបដិមាព្រះឥសូរាំរវាងអាជ្ញាធរជាតិព្រះវិហារ ជាមួយសាលាបារាំងចុងបូព៌ាប្រទេស(EFEO)សៀមរាប។

Monday, May 9, 2022