6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

គម្រោងអភិរក្សនិងជួសជុលចម្លាក់ព្រះឥសូររាំ

Saturday, April 23, 2022

កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ អាជ្ញាធរជាតិព្រះវិហារ នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ ស្ថាប័នសាលាបារាំងចុងបូព៌ា និងអ្នកជំនាញការ adhoc នៃអង្គការយូណេស្កូ បានចុះពិនិត្យដំណើរការជួសជុលចម្លាក់ព្រះឥសូររាំនៅក្នុងអភិរក្សដ្ឋានអង្គរ។ ព្រះឥសូររាំនេះ ជាចម្លាក់ដែលមានទំហំធំជាងគេ ដែលមានកំពស់ជិត ៦ ម៉ែត្រ មានទីតាំងដើមនៅក្នុងប្រាសាទក្រហម តំបន់កោះកេរ ហើយត្រូវបានខូតខាតជាបន្តបន្ទាប់តាំងពីចុងសម័យអង្គររហូតដល់បច្ចុប្បន្ន ដោយកត្តាធម្មជាតិនិងមនុស្ស។ បំណែករូបចម្លាក់នេះត្រូវបានធ្វើកំណាយនឹងប្រមូលយកមករក្សាទុកនៅក្នុងឃ្លាំងអភិរក្សដ្ឋានអង្គរ ដើម្បីជួសជុល។ ក្រោយពីបានពិនិត្យការបិតផ្គុំរូបចម្លាក់បានមួយចំនួន ជាផ្នែកៗមក ស្ថាប័នខាងលើបានបើកការប្រជុំពិភាក្សាគ្នាតាមប្រព័ន្ធ zoom ជាមួយភាគីពាក់ព័ន្ធ អំពីវិធីសាស្ត្រនៃការផ្គុំតម្លើងបំណែកចម្លាក់ធំៗដែលបានបិតភ្ជាប់មួយចំនួនហើយ។ ការផ្គុំបំណែកចម្លាក់ឡើងវិញនេះ នឹងស្នើប្រើគ្រោងឆ្អឹងដែក ដើម្បីតភ្ជាប់បំណែកទាំងនោះ។ ក្រុមការងារនឹងចេញប្លង់ជួសជុលថ្មីដោយគិតគូរលំអិតលើគ្រោងឆ្អឹងដែក និងគណនាទម្ងន់ថ្មដែលគ្រោងឆ្អឹងដែកអាចទ្របាន ហើយនឹងពិភាក្សាគ្នាបន្តទៀតមុនឈានដល់សម្រេចការជួសជុល។

Saturday, April 23, 2022