ថ្ងៃពុធ ១ រោច ខែជេស្ឋ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ លោក ហេង សំរិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិព្រះវិហារបានទទួលស្វាគមន៍ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ខ្មែរ វៀតណាម អាមេរិចកាំង មកពីសកលវិទ្យាល័យ Mercer University ក្រោមកម្មវិធីសុខភាពប្រជាជនរបស់ ឯកឧត្តម តំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ ដេីម្បីផ្តល់ជេីង និងដៃសិប្បនិម្មិតដល់ប្រជាជនខេត្តព្រះវិហារ អញ្ជើញមកទស្សនកិច្ចសិក្សា និងស្វែងយល់អំពីការងារអភិរក្ស និងអភិវឌ្ឍន៍នៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ។