3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Daily News

ដំណើរទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សនៅរមណីយដ្ឋានប្រាសាទកោះកេរ

Sunday, July 17, 2022

ថ្ងៃអាទិត្យ ៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ លោក អ៉ី លីកា ប្រធានគ្រប់គ្រងគម្រោងអប់រំផ្សព្វផ្សាយបេតិកភណ្ឌ បានដឹកនាំសិស្សានុសិស្សដែលបានបញ្ចប់វគ្គអប់រំ និងផ្សព្វផ្សាយបេតិកភណ្ឌចំនួន០៣សាលាគឺ: វិទ្យាល័យ ខេមរៈតេជោ អនុវិទ្យាល័យ ស្រអែម និងអនុវិទ្យាល័យ ហ៊ុន សែន ស្រះក្តុល ទៅទស្សនកិច្ចសិក្សានៅរមណីយដ្ឋានប្រាសាទកោះកេរ សរុបចំនួន ៧៣នាក់។

ក្នុងឱកាសនោះដែរ លោក ភិន ភក្តី អនុប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា និងលោក ភិន សំណាង មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ បានធ្វើបទបង្ហាញនៅចំណុច ប្រាសាទប្រាំ ប្រាសាទចិន ប្រាសាទបឹងខ្នារ ប្រាសាទលិង្គ ប្រាសាទស្រឡៅ ប្រាសាទបន្ទាយពីរជាន់ និងបរិវេណប្រាសាទប្រាង្គ។
គោលបំណងសំខាន់នៃបទបង្ហាញនេះគឺ
-ស្វែងយល់ពីប្រវត្តិសាស្ត្រនៃការកសាង និងហេដ្ឋារចនាសម្ព័ន្ធប្រាសាទ
-ការអភិរក្ស និងជួសជុលប្រាសាទ
-ស្វែងយល់ប្រព័ន្ធធារាសាស្ត្របុរាណ
-សំណង់មន្ទីរពេទ្យបុរាណ
-ការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ។

អត្ថបទនិងរូបភាព: លោក អុី លីកា

Sunday, July 17, 2022