Wednesday, November 12, 2025
ថ្ងៃពុធ ៨រោចខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ត្រីនៃអាជ្ញាធជាតិព្រះវិហារបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃប្រទេសឡាវ ដែលដឹកនាំដោយឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តចម្ប៉ាសាក់ លោកបណ្ឌិត Alountxay Sunnarath រួមដំណើរដោយមន្ត្រីក្រោមឱវាទបានអញ្ជើញមកទស្សនានៅប្រាសាទធំក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។
ឯកឧត្តមគណៈអភិបាលខេត្តចម្ប៉ាសាក់បានកោតសរសើរដល់ទេសភាពវប្បធម៌ និងធម្មជាតិដ៏ស្រស់បំព្រង ដែលគួរឱ្យចង់ទស្សនា។ បន្ថែមពីនេះ លោកបានផ្តល់ជាមតិយោបល់ដល់ការថែរក្សាសម្បត្តិវប្បធម៌ទាំងនេះឱ្យបានល្អ និងគង់វង្សសម្រាប់អ្នកជំនាន់ក្រោយៗទៀតបានទស្សនាកម្សាន្តដោយរីករាយ។