ការទទួលស្វាគមន៍ គណៈប្រតិភូព្រឹទ្ធសភាបារាំង និងគណៈប្រតិភូព្រឹទ្ធសភាកម្ពុជាអញ្ជើញទស្សនកិច្ចរមណីយដ្ឋានប្រាសាទព្រះវិហារ និងសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ
នៅរសៀលថ្ងៃអាទិត្យ ៨ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ និង ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្តព្រះវិហារ និងប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានទទទួលស្វាគមន៍ គណៈប្រតិភូព្រឹទ្ធសភាបារាំង ដឹកនាំដោយ ឯកឧត្តម Vincent Eblé សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមមិត្តភាព និងគណៈប្រតិភូកម្ពុជា ដឹកនាំដោយ លោកជុំទាវ អ៊ុំ សូម៉ានីន សមាជិកាព្រឹទ្ធសភា និងឯកឧត្តម លឹម ប៊ុនហុក អគ្គលេខាធិការរងព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចរមណីដ្ឋានប្រាសាទព្រះវិហារ ក្នុងនោះដែរ លោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយដ្ឋានរមណីដ្ឋាន និងបុរាណវិទ្យា បានធ្វើបទបង្ហាញពី ប្រវត្តិសង្ខេបប្រាសាទព្រះវិហារ កិច្ចការងារជួសជុល ថែទាំ និងអភិរក្ស នៅជណ្តើរខាងជើង។ បន្ទាប់ពីបញ្ចប់ការទស្សនកិច្ចនៅលើភ្នំប្រាសាទព្រះវិហារ គណៈប្រតិភូ ក៏បានអញ្ជើញចូលទស្សនាសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុនសែន ព្រះវិហារ។