6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

សិក្ខាសាលាផ្សព្វផ្សាយអំពីកសិរុក្ខកម្ម នៅសាលប្រជុំអាជ្ញាធរជាតិព្រះវិហារ

Wednesday, March 16, 2022

នៅថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយមួយស្តីពីកសិរុក្ខកម្ម នៅសាលប្រជុំអាជ្ញាធរជាតិព្រះវិហារ ក្រោមអធិបតីភាព លោក ផេង សំអឿន អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ។ សិក្ខាសាលានេះ មានសិក្ខាកាមសរុប៥៩នាក់ ចូលរួមដោយសមាជិកក្រុមប្រឹក្សាឃុំទាំង៨ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រធានការិយាល័យកសិកម្មនិងបរិស្ថានស្រុកជាំក្សាន្ត មន្រ្តីមន្ទីរបរិស្ថាន និងមន្ទីរកសិកម្មខេត្តព្រះវិហារ ព្រមទាំងសមាជិកសហគមន៍ ថ្នាក់ដឹកនាំនិងមន្រ្តីអាជ្ញាធរជាតិព្រះវិហារផងដែរ។

សិក្ខាសាលានេះមានគោលបំណងធំៗចំនួន៣គឺ

1. ជម្រាបជូនអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធអំពីគោលបំណងរបស់គម្រោង "កសិកម្ម និងព្រៃឈើ៖ លើកកម្ពស់ ជីវចម្រុះនិងរបរចិញ្ចឹមជីវិតនៅភាគខាងជើងប្រទេសកម្ពុជា" ដែលគាំទ្រថវិកាដោយ មូលនិធិផ្តួចផ្តើមដាវីន (Darwin Initiative) និងសហការអនុវត្តដោយ អាជ្ញាធរជាតិព្រះវិហារ អង្គការអភិរក្សគូតតាមអន្តរជាតិ និងអង្គការកសិរុក្ខកម្មពិភពលោក។

2. ចែករំលែកចំណេះដឹង បទពិសោធន៍អំពីប្រព័ន្ធកសិរុក្ខកម្ម និងអត្ថប្រយោជន៍របស់វាក្នុងសុវត្ថិភាពស្បៀងអាហារ ពិពិធកម្មប្រាក់ចំណូល លំនឹងជីវចម្រុះ និងបន្សាំនឹងការប្រែប្រួលអាកាសធាតុ

3. ពិភាក្សាលទ្ធភាពអាចពង្រីកប្រព័ន្ធកសិរុក្ខកម្មនៅតាមឃុំផ្សេងៗក្នុងភូមិសាស្រ្តស្រុកជាំក្សាន្តទាំងមូល។ សិក្ខាសាលានេះបានទទួលការចាប់អារម្មណ៍ពីសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ហើយបានសន្យាថានឹងយកគំរូកសិរុក្ខកម្មនេះទៅផ្សព្វផ្សាយបន្ថែមដល់ ប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់ខ្លួន។

Wednesday, March 16, 2022