3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Development

កម្មវិធីផ្សព្វផ្សាយបច្ចេកទេសដាំបន្លែ និងដំណាំឈើហូបផ្លែជាលក្ខណៈគ្រួសារក្នុងភូមិកោះកេរ

Tuesday, August 8, 2023 08:29 AM

ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារអភិវឌ្ឍន៍សហគមន៍ប្រចាំការនៅរមណីយដ្ឋានប្រាសាទកោះកេរបានរៀបចំកម្មវិធីផ្សព្វផ្សាយបច្ចេកទេសដាំបន្លែ និងដំណាំឈើហូបផ្លែជាលក្ខណៈគ្រួសារដល់ប្រជាជននៅក្នុងភូមិកោះកេរចំនួន៥គ្រួសារក្នុងគោលបំណង៖
- ផ្តល់បច្ចេកទេសដាំដុះដំណាំដូចជា ស្ពៃ ត្រកួន សាឡាត់ ត្រប់ ប៉េងប៉ោះ សណ្តែកគួរ ស្វាយ ល្ហុង ចេក ត្របែក ខ្នុរ រួមទាំងណែនាំពីរបៀបផលិតជីកំប៉ុស្តិ៍ ផលិតថ្នាំពុលធម្មជាតិ និងការរៀបចំសួនដំណាំតាមលំនៅដ្ឋានរបស់ពួកគាត់
- ជួយកាត់បន្ថយការចំណាយលើការទិញបន្លែផ្លែឈើពីទីផ្សារ និងទទួលបានមកវិញនូវបន្លែផ្លែឈើមានសុវត្តិភាព
- ចូលរួមជួយលើកកម្ពស់ជីវភាពប្រជាជនក្នុងសហគមន៍តាមរយៈការអនុវត្តន៍កសិកម្មប្រកបដោយនិរន្តភាព។ បញ្ជាក់ផងដែរថាកម្មវិធីនេះនឹងជ្រើសរើសប្រជាជននៅក្នុងតំបន់ការពាររមណីយដ្ឋានប្រាសាទកោះកេរម្តងចំនួន៥គ្រួសារមកសិក្សារៀនសូត្រនៅអាគារស្នាក់ការរមណីយដ្ឋានប្រាសាទកោះកេរជារៀងរាល់ខែ។

Tuesday, August 8, 2023