6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Department of Tourism Development (DTD)

Department of Tourism Development (DTD)

Thursday, October 19, 2023

Department of Tourism Development (DTD)

នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ មានមុខងារនិងភារកិច្ចដូចតទៅ៖

  • កំណត់ទិសដៅនិងរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍សម្រាប់រយៈពេលខ្លី មធ្យម និងវែងនៅក្នុងតំបន់ស្ថិត​ក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ. ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ស្រប ទៅនឹងគោលនយោបាយ​ទេសចរណ៍របស់រាជរដ្ឋាភិបាល
  • រៀបចំកម្មវិធីអនុវត្តផែនការគ្រប់គ្រងទេសចរណ៍ ដោយសហការជាមួយដៃគូរពាក់ព័ន្ធជាតិនិងអន្តរជាតិ
  • ប្រមូល កសាងប្រព័ន្ធទិន្នន័យ វិភាគស្ថិតិភ្ញៀវទេសចរ និងសិក្សាអំពីភ្ញៀវទេសចរដើម្បីអភិវឌ្ឍទេសចរណ៍​ប្រកបដោយចីរភាព
  • សិក្សាបង្កើតគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍ថ្មីៗ
  • សិក្សា រៀបចំទីលានចំណតមុខប្រាសាទ “ប៉ាវីស” មណ្ឌលបដិសណ្ឋារកិច្ច មណ្ឌលព័ត៌មាន សម្ភារបរិក្ខា​សម្រាប់សម្រួលដល់ការទស្សនានិងធានាសុវត្ថិភាពដល់ភ្ញៀវទេសចរដោយសហការជាមួយនាយកដ្ឋាន​ជំនាញពាក់ព័ន្ធ
  • សិក្សារៀបចំប្លង់ទស្សនាចររបស់ភ្ញៀវទេសចរនៅតាមប្រាសាទដើម្បីបង្កើនការយល់ដឹងអំពី គុណតម្លៃ​របស់ប្រាសាទ ធានាសុវត្ថិភាព និងកាត់បន្ថយផលប៉ះពាល់ដោយផ្ទាល់របស់ភ្ញៀវទេសចរទៅលើប្រាសាទ
  • រៀបចំនិងកំណត់ទីតាំងដាក់ស្លាកសញ្ញាចរាចរ ស្លាកសញ្ញាព័ត៌មានទេសចរណ៍ និងស្លាកសញ្ញផ្សេងៗទៀត​ដែលចាំបាច់ រៀបចំចំណតរថយន្ត មធ្យោបាយដឹកជញ្ជូនភ្ញៀវទេសចរ កំណត់តូប ស្តង់លក់ដូរវត្ថុអនុស្សាវរីយ៍​និងភេសជ្ជៈ បង្គន់អនាម័យ និងបន្ទប់ទឹកជាដើម ដើម្បីធានាឱ្យមានសោភណ្ឌភាពល្អក្នុងតំបន់រមណីយដ្ឋាន​ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ. ដោយសហការជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធ
  • សិក្សានិងរៀបចំបទប្បញ្ញត្តិនិងវិធានការពាក់ព័ន្ធក្នុងការផ្តល់សេវាកម្មនិងសកម្មភាពនានា ក្នុងតំបន់ស្ថិត​ក្រោម​ការគ្រប់គ្រងរបស់ អ.ជ.ព.វ. និងតាមដានការអនុវត្តបទប្បញ្ញត្តិ និងវិធានការទាំងនោះ
  • រៀបចំនិងគ្រប់គ្រងការផ្តល់សេវាកម្មទេសចរណ៍នៅតាមប្រាសាទនានា ពិសេសដើម្បីធានាតុល្យភាព និងមាន​ចំណូលខ្ពស់ពីព្រឹត្តិការណ៍ វប្បធម៌ សិល្បៈ មហោស្រព និងពិធីនានា ដែលប្រារព្ធធ្វើក្នុង តំបន់ស្ថិតក្រោមការ​គ្រប់គ្រងរបស់ អ.ជ.ព.វ. ដោយសហការជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធ
  • យកចិត្តទុកដាក់ការពាររូបភាពនៃប្រាសាទព្រះវិហារ និងប្រាសាទនានាក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដោយចូលរួមតាមដានឱ្យបានហ្មត់ចត់លើសកម្មភាពថតរូប ថតវីដេអូ ដូន និងភាពយន្ត
  • សហការជាមួយនាយកដ្ឋានជំនាញនិងស្ថាប័នជំនាញពាក់ព័ន្ធរៀបចំបណ្តុះបណ្តាលមគ្គុទេសក៍ទេសចរ
  • ពិនិត្យ ផ្តល់យោបល់ និងរៀបចំកិច្ចសន្យាសម្រាប់គម្រោងវិនិយោគ និងអាជីវកម្មទេសចរណ៍ និងរៀបចំលិខិត​អនុញ្ញាតចេញ-ចូល ការរៀបចំព្រឹត្តិការណ៍និងសកម្មភាពនានាពាក់ព័ន្ធនឹងការលើក តម្លៃបេតិកភណ្ឌវប្បធម៌
  • ចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍តាមរយៈការរៀបចំ និងចូលរួមពិព័រណ៍ថ្នាក់ជាតិនិងអន្តរជាតិ និងធ្វើ​ទីផ្សារផលិតផលទេសចរណ៍ក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • យកចិត្តទុកដាក់ស្វែងរកដៃគូជាតិនិងដៃគូអន្តរជាតិដើម្បីសហការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍​ប្រកបដោយចីរភាព
  • យកចិត្តទុកដាក់ក្នុងការជម្រុញបង្កើតការងារជូនប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីចូលរួមចំណែក កាត់បន្ថយភាព​ក្រីក្រនិងលើកកម្ពស់ការថែរក្សាបេតិកភណ្ឌ
  • រៀបចំបទដ្ឋានសម្រាប់គ្រប់គ្រងបេតិភណ្ឌវប្បធម៌ និងស្តង់ដារស្តីពីបេតិកភណ្ឌវប្បធម៌ ព្រឹត្តិការណ៍ ឬសកម្មភាពនានា ដែលអនុវត្តនៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ. ដើម្បីលើកកម្ពស់​គុណតម្លៃបេតិកភណ្ឌវប្បធម៌និងបង្កើតចំណូលថវិកាជាតិ
  • រៀបចំវង់ទស្សនាតាមប្រាសាទ និងក្នុងរមណីយដ្ឋានក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ. ដើម្បី​ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដោយសហការជាមួយស្ថាប័ន/អង្គភាព និងនាយកដ្ឋានពាក់ព័ន្ធ
  • ធ្វើរបាយការណ៍សរុប ស្ដីពីសកម្មភាពការងាររបស់នាយកដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស នព្វមាស ប្រចាំឆ្នាំ និងរបាយការណ៍ស្តីពីសភាពការណ៍ចាំបាច់បន្ទាន់ពាក់ព័ន្ធនឹងការងាររបស់ខ្លួនជូនអគ្គនាយក អ.ជ.ព.វ.
  • បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់អគ្គនាយកអ.ជ.ព.វ.។