6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Phnom Tbeng Meanchey Natural Heritage Site

តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងមានជ័យ

Thursday, October 19, 2023

តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងមានជ័យ

តំបន់​ទេសភាព​ដ៏​ស្រស់​ត្រកាល រួមទាំង​មាន​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​យ៉ាង​ពិសិដ្ឋ នៅលើ​តំបន់​ភ្នំ​ត្បែង កំពុង​រង់ចាំ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ធ្វើ​ដំណើរ​ទៅ​ទស្សនា។ តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​មានជ័យ សម្បូរទៅដោយធនធានធម្មជាតិ និងជីវចម្រុះសម្បូណ៍បែប និងមាន​ប្រវត្តិ​ដ៏អស្ចារ្យកាលពី​សម័យ​មុន។ តំបន់​នេះ​លាត​សន្ធឹង​លើផ្ទៃដី ២,៥ម៉ឺន​ហិកតា ដោយ​គ្រប​ដណ្តប់​ចំនួន ៥ស្រុក នៃខេត្ត​ព្រះវិហារ។

មុននឹង​ឡើង​ដល់​កំពូល​ភ្នំនេះ អ្នក​ទេសចរ ត្រូវធ្វើ​ដំណើរ​តាម​ជម្រាល​ភ្នំ ដែល​អមទៅដោយ​ទេសភាព​ដំណាំ​ចម្ការ​របស់​ប្រជាជនដាច់​កន្ទុយ​ភ្នែក ហើយអ្វី​ដែល​សំខាន់​នោះ គឺត្រូវ​ឡើងភ្នំ​ដែលមាន​កម្ពស់​ជាង ៤០០​ម៉ែត្រ និងមាន​កាំ​ជណ្តើរ ១៨០០​កាំ។

យោង​តាម​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​ (WCS) តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំត្បែង​មានជ័យ គឺជាទីជម្រក​ធម្មជាតិដ៏សំខាន់​បំផុតមួយ​នៅក្នុងតំបន់​ខ្ពង់រាប​ភាគខាងជើង​ប្រទេសកម្ពុជា ដែលគាំទ្រ​ដល់ការរស់​នៅ​នៃហ្វូង​សត្វព្រៃ​ជាច្រើន​ប្រភេទ ពិសេស​ពពួក​ថនិកសត្វ​ប្រភេទ​រងគ្រោះ​ជិតផុត​ពូជនៅ​លើសាកល​លោក។ ប្រភព​ដដែលបញ្ជាក់ថា​ តំបន់នេះ ក៏មាន​ទឹកជ្រោះ​ធម្មជាតិ​ដ៏ស្រស់​ស្អាត​ជាច្រើន​កន្លែង​ ដែលមាន​សក្តានុពល​សម្រាប់ ការអភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ​នៅថ្ងៃ​អនាគត​ផងដែរ។

គួរ​បញ្ជាក់​ថា តំបន់​ភ្នំត្បែង​មានជ័យ ត្រូវបាន​ដាក់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ធម្មជាតិ នៅថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ​២០១៦៕