6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Preah Nimit Waterfall

ទឹកជ្រោះព្រះនិមិត្ត

Thursday, October 19, 2023

ទឹកជ្រោះព្រះនិមិត្ត

រមណីយដ្ឋានធម្មជាតិ ទឹកជ្រោះព្រះនិមិត្ត ឬអ្នកទេសចរភាគច្រើនហៅថា ទឹកជ្រោះសុភមិត្ត ស្ថិតនៅភូមិកំពង់ព្រះឥន្ធ ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ជាបព្រំប្រទល់ប្រទេសឡាវ មានចម្ងាយពីក្រុងព្រះវិហារ និងមានចម្ងាយ៦៤គីឡូម៉ែត្រ ពីក្រុងស្ទឹងត្រែង ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៩។ ទឹកជ្រោះព្រះនិមិត្ត ស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ ភាគខាងលើ នៃប្រទេសកម្ពុជា។រមណីយដ្ឋានធម្មជាតិ ទឹកជ្រោះព្រះនិមិត្ត ឬអ្នកទេសចរភាគច្រើនហៅថា ទឹកជ្រោះសុភមិត្ត ស្ថិតនៅភូមិកំពង់ព្រះឥន្ធ ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ជាបព្រំប្រទល់ប្រទេសឡាវ មានចម្ងាយពីក្រុងព្រះវិហារ និងមានចម្ងាយ៦៤គីឡូម៉ែត្រ ពីក្រុងស្ទឹងត្រែង ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៩។ ទឹកជ្រោះព្រះនិមិត្ត ស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ ភាគខាងលើ នៃប្រទេសកម្ពុជា។ បច្ចុប្បន្ននេះរមណីយដ្ឋានទឹកជ្រោះព្រះនិមិត្ត កំពុងក្លាយជាទីចាប់អារម្មណ៍មួយរបស់អ្នកទេសចរ ជាតិ និងបរទេស ទៅលំហែកាយ ស្រូបយកខ្យល់អាកាសបែបធម្មជាតិ ជាមួយទេសភាពដ៏ស្រស់ត្រកាល។ នៅរដូវវស្សា ទឹកជ្រោះនេះ កម្រិតទឹកហូរធ្លាក់ពីផ្ទៃខាងលើ មានល្បឿនលឿនខ្លាំង ហូរកាត់លើថ្មរដាក់រដុប រីឯរដូវប្រាំងវិញ កម្រិតការហូរចុះមកក្រោយមានសម្ពាធខ្សោយ ដែលបង្កើតបានជាផ្ទាំងទស្សនីយភាព ដ៏ស្រស់ត្រកាលបែបធម្មជាតិគួរឲ្យចង់គយគន់ ម្យ៉ាងវិញទៀតនារដូវប្រាំង ទឹកជ្រោះនេះអាចឲ្យភ្ញៀវទេសចរអាចងូតទឹកលេង កម្សាន្តបាននូវផ្នែកខ្លះ នៃតំបន់ទឹកជ្រោះ។