6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Preah Khan Kampong Svay Temple

ប្រាសាទព្រះខ័នកំពង់ស្វាយ

Thursday, October 19, 2023

ប្រាសាទព្រះខ័នកំពង់ស្វាយ

ប្រាសាទព្រះខ័នកំពង់ស្វាយ ឬអ្នកស្រុកហៅថា ប្រាសាទបាកាន ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តដ៏ចំណាស់មួយ ដែលមានក្បូរក្បាច់រចនា ដ៏ល្អផូរផង់ មានទីតាំងស្ថិតក្នុងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ យោងតាមឯកសាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញថា ប្រាសាទបាកាន ឬប្រាសាទព្រះខ័នកំពង់ស្វាយ កសាងឡើងនៅសម័យអង្គរ នាពាក់កណ្តាលសតវត្សទី១១ និងដើមសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (គ.ស ១០០២ - ១០៥០)។ ប្រាសាទនេះមានកំពែងពីរជាន់ ហើយប្រាសាទនេះ ក៏ជាទីកន្លែងលាក់ខ្លួនរបស់ព្រះបាទជ័យវរ្ម័នទី៧ មុនពេលព្រះអង្គឡើងគ្រងរាជ្យនៅឆ្នាំ១១៨១។ បើតាមរចនាបថ នៃសំណង់ស្ថាបត្យកម្មខ្លះ ស្រដៀងគ្នាទៅនឹងរចនាបថប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ស្ថិតនៅភាគខាងកើត នៃតំបន់អង្គរ ចម្ងាយ១០០គីឡូម៉ែត្រ។ ប្រាសាទបាកាន ឬប្រាសាទព្រះខ័នកំពង់ស្វាយ មានចម្ងាយពីក្រុងព្រះវិហារប្រមាណ ៨៤គីឡូម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៦២ ឆ្ពោះទៅកាន់ទីរួមស្រុកសង្គមថ្មី ឬអាចធ្វើដំណើរដល់ផ្លូវបំបែកព្រះវិហារ សៀមរាប  តាមផ្លូវជាតិលេខ៦A ឆ្ពោះទៅកាន់ឃុំសានគរ ស្រុកកំពង់ស្វាយ ស្ពោះត្រង់ទៅកាន់ ភូមិតាសែង ឃុំរណសិរ្ស ចម្ងាយប្រមាណ៧៦គីឡូម៉ែត្រ ទើបអ្នកទេសចរអាចទៅដល់រមណីយដ្ឋានមួយនេះ ជាមួយនឹងផ្លូវគមនាគមន៍ខ្វាត់ខ្វែង មិនមានការលំបាកក្នុងការធ្វើដំណើរទៅមកឡើយ។