6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Gallery of Archaelogy and International Conventions

Gallery of Archaelogy and International Conventions

Thursday, October 19, 2023

Gallery of Archaelogy and International Conventions

អគារបុរាណវិទ្យា៖ បង្ហាញពីវត្ថុសិល្បៈបានពីកំណាយស្រាវជ្រាវនៅលើទួលបុរាណ តាមប្រាសាទ និងឡផលិតលោហធាតុផ្សេងៗ។ សំណល់បុរាណវិទ្យាដែលបានពីកំណាយស្រាវជ្រាវមានដូចជា៖ ឧបករណ៍ដែក បំណែកឡផលិតលោហធាតុ អាចម៍ដែក ឆ្អឹង កុលាលភាជន៍ និងគ្រឿងអលង្ការធ្វើអំពីសំរឹទ្ធជាដើម។
ក. អាចម៍ដែក៖ អាចម៍ដែក គឺជាប្រភេទកាកសំណល់សល់ពីការស្លដែក ដែលកកជាបន្ទះ ឬដុំ។ អាចម៍ដែកមានពីរប្រភេទ៖
១. អាចម៍ដែកពណ៌ខ្មៅបន្ទះៗ ប្រទះឃើញនៅស្រុករវៀង (ស្ថានីយរំចេក ស្រែធ្នង់ និងអូរពោធិ៍) និងនៅស្រុកឆែប (ស្ថានីយឬស្សីត្រឹប កំបុតចាស់ និងសន្លុងក្ងោក)។
២. អាចម៍ដែកពណ៌ប្រផេះក្រម៉ៅ ឬត្នោតចាស់ ប្រទះឃើញនៅស្ថានីយ៍ដូនណាង ស្រុកឆែប។ ឡស្លដែកឆែប និងតំបន់ជុំវិញ គឺជាសម្បត្តិបេតិកភណ្ឌ ដែលបង្ហាញពី​ឧស្សហកម្មផលិតដែកក្នុងសម័យអង្គរ (ចាប់ពីសតវត្សរ៍ទី ១១ ដល់ទី១៣ នៃគ.ស)។ នៅពេលតម្រូវការដែកកាន់តែច្រើនឡើងសម្រាប់ផ្គត់ផ្គង់អាណាចក្រមួយនេះ តំបន់ឆែប និងតំបន់ជុំវិញក្នុងខេត្តព្រះវិហារ ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិតដែក ព្រោះជាតំបន់មានរ៉ែដែកធម្មជាតិ។ ផលិតកម្មដែកមានតួនាទីសំខាន់មួយដែរក្នុងការអភិវឌ្ឍអារ្យធម៌អង្គរ។ គេកែដែកដើម្បីយកមកផលិតជាវត្ថុសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម វិស័យអាវុធយុទ្ធភណ្ឌ និងវិស័យសាងសង់ប្រាសាទធំៗ។ នៅពេលដែលខ្មែរមានលទ្ធភាពផលិតដែកបានច្រើន ក៏មានការកសាងប្រាសាទថ្មធំៗជាច្រើនដែរ។