6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Preah Vihear Temple

ប្រាសាទព្រះវិហារ

Tuesday, October 24, 2023

ប្រាសាទព្រះវិហារ

ប្រាសាទព្រះវិហារ ស្ថិតនៅលើខ្ពង់រាបនៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់ ៦២៥ម៉ែត្រ ធៀបនឹង កម្ពស់ទឹកសមុទ្រ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ប្រាសាទនេះ បានចាប់ផ្តើមកសាងក្នុង រជ្ជកាលព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០គ.ស) និងបញ្ចប់ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០គ.ស) ដើម្បីឧទ្ទិសដល់អាទិទេព ព្រះឥសូរក្នុងសាសនាហិណ្ឌូក្នុងទម្រង់ជាទេពភ្នំសិខរេស្វរ និងភដ្រេស្វរ។ ស្ថិតនៅលើជម្រាលពីត្បូងទៅជើងប្រវែង ៨០០ម៉ែត្រ ប្រាសាទនេះមានខ្លោងទ្វារ(គោបុរៈ)ចំនួន៥ ដែលភ្ជាប់គ្នាពីមួយទៅមួយដោយស្ពានហាល (វ្រះថ្នល់)។ គោបុរៈទី៥ ហាក់បីដូចជាចំណុចចាប់ផ្តើមនៃធម្មយាត្រាមកពីកន្លែងផ្សេងៗមកកាន់ប្រាសាទ ដោយសារមានជណ្តើរ បុរាណមកពីទិសខាងកើត ខាងជើង និងស្ពានហាលពីទិសខាងលិច។ នៅផ្នែកខាងកើតស្ពានហាល មានស្រះទឹកពីរ (ស្រះស្រង់ និងស្រះក្បាលតោ) ដែលបានសាងសង់ឡើងដោយថ្មភក់ជាថ្នាក់ៗ មានរាងដូចកាំជណ្តើរដើម្បីប្រមូលទឹក ភ្លៀងពីជម្រាលភ្នំផ្នែកខាងត្បូង។ ប្រាសាទព្រះវិហារបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ និងត្រូវបានគ្រប់គ្រងដោយអាជ្ញាធរជាតិព្រះវិហារ។