ទំព័រដើម / ព័ត៌មានប្រចាំថ្ងៃ

កម្មវិធីផ្សព្វផ្សាយការផ្តល់សេវាកម្មទេសចរណ៍ដល់ប្រជាជននៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ
កាលបរិច្ឆេទ៖ 22 មេសា 2023 ម៉ោង៖ 3:41 PM
នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ បានរៀបចំកម្មវិធីផ្សព្វផ្សាយដល់ប្រជាជននៅក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ អំពីវិស័យទេសចរណ៍ តាមរយៈការផ្តល់សេវាកម្មទេសចរណ៍ ដល់ភ្ញៀវទេសចរ ដូចជាការ រៀបចំផ្ទះស្នាក់សហគមន៍ (Home Stay) និងផលិតផលទេសចរណ៍ធម្មជាតិដែលមាននៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។

ថ្លែងនៅក្នុងកម្មវិធីផ្សព្វផ្សាយ ស្តីពីការរៀបចំផ្ទះស្នាក់សហគមន៍ និងការសិក្សាគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍ថ្មីៗ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ លោក ហេង សំរិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ នៃអាជ្ញាធរជាតិព្រះវិហារ បានពន្យល់ដល់ប្រជាជននៅភូមិកោះកេរ អំពីអត្ថប្រយោជន៍ជាច្រើននៃវិស័យទេសចរណ៍ ដែលអាចរកប្រាក់ចំណូលបានមួយផ្នែកសម្រាប់ប្រជាសហគមន៍ តាមរយៈការផ្តល់សេវាកម្មទេសចរណ៍ដល់ភ្ញៀវទេសចរ ពិសេសភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកកម្សាន្តនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ លោកបន្ថែមថា សេវាកម្មទេសចរណ៍ក្រៅពីប្រាសាទ មានដូចជា ការរៀបចំផ្ទះស្នាក់សហគមន៍ និងផលិតផលទេសចរណ៍ធម្មជាតិផ្សេងៗ។

នៅក្នុងពិធីនោះក៏មានការធ្វើបទបង្ហាញអំពីរបៀបនៃការរៀបចំផ្ទះស្នាក់ និងការផ្តល់នូវសេវាកម្មទេសចរណ៍ផ្សេងៗពីលោក ប៉ាន់ លឿង មន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ និងការធ្វើបទបង្ហាញពីលោក ឃន់ វិច្ឆិកា មន្រ្តីនាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍ អំពីការបង្កើតនូវសួនបន្លែកសិកម្មលក្ខណៈគ្រួសារ និងអត្ថប្រយោជន៍ដែលទទួលបានពីការបង្កើតសួនបន្លែធម្មជាតិ ក្នុងវិស័យទេសចរណ៍។

ក្នុងពិធីនោះសមាសភាពចូលរួមសរុបចំនួន៤០នាក់។ ជាមួយគ្នានេះប្រជាពលរដ្ឋដែលបានចូលរួម ក៏បានគាំទ្រនូវការរៀបចំកម្មវិធីផ្សព្វផ្សាយរបស់អាជ្ញាធរជាតិព្រះវិហារ ក្នុងការចែករំលែកចំណេះដឹង និងវិធីសាស្រ្តក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ តាមរយៈការរៀបចំផ្ទះស្នាក់សហគមន៍ និងផ្គត់ផ្គង់ផលិតផលទេសចរណ៍នានា និងការបង្កើតសួនបន្លែធម្មជាតិលក្ខណៈគ្រួសារ។
រូបភាពសកម្មភាព

ព័ត៌មានប្រចាំថ្ងៃ

កិច្ចប្រជុំស្តីពីការទន្រ្ទានកាន់កាប់ដីធ្លីដោយខុសច្...
នៅសាលប្រជុំព្រះវិហារ នៃអាជ្ញាធរជាតិព្រះវិហារ...
ទស្សនកិច្ចសិក្សារបស់និស្សិត និងសាស្រ្តាចារ្យមហាវិទ...
នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ធ ឆ្នាំថោះ បញ្ចស...
អង្គការយូណេស្កូ និងអង្គការសហប្រជាជាតិ ធ្វើទស្សនកិច...
លោក Sardar Umar ALam ប្រធានការិយាល័យតំណាងអង្គ...
សិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍អំពីការគ្រប់គ្...
ថ្ងៃអង្គារ ៤ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ...
ទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ការគ្រប់គ្រងទេសចរណ៍ក...
ថ្ងៃចន្ទ ៣ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធ...

ពត៌មានលើបណ្តាញសង្គម