6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
GOPURA V

ប្រាសាទព្រះវិហារ គោបុរៈទី៥

Thursday, October 19, 2023

ប្រាសាទព្រះវិហារ គោបុរៈទី៥

គោបុរៈទី៥ ជាសំណង់មានរាងជាកាកបាទសង់នៅលើខឿនថ្មភក់ខ្ពស់ផុតពីថ្មភ្នំធម្មជាតិ ដែលមានជណ្តើរឡើងទៅ លើទាំងបួនទិស ប្រហែលមានដំបូលប្រក់ក្បឿង គ្របនៅលើសំណង់ទាំងមូល ដែលទ្រដោយសសរ និងធ្នឹមថ្មភក់។ បច្ចុប្បន្ន មានច្រកចូលខាងកើតតែមួយគត់ដែលនៅមានរាងពេញលេញ ចំណែកច្រកចូលបីផ្សេងទៀត ត្រូវបានរលំបាក់ បែកស្ទើរទាំងស្រុង។

គោបុរៈទី៥ ជាចំណុចប្រសព្វស្ពានហាល ផ្លូវ និងជណ្តើរមកពីទិសខាងលិច ខាងជើង និងខាងកើត មុននឹងចាប់ផ្តើម ធ្វើធម្មយាត្រាទៅកាន់គោបុរៈទី១ តាមស្ពានហាលខាងត្បូង។ ផ្នែកខាងលិច មានស្ពានហាលប្រវែងប្រហែល២០០ម៉ែត្រ ភ្ជាប់ទៅទួលបុរាណដែលជាកន្លែងសហគមន៍មនុស្សរស់នៅ។ ផ្នែកខាងជើង មានជណ្តើរថ្មឡើងពីក្រោមមកដល់លើភ្ជាប់ តាមស្ពាននាគរហូតដល់គោបុរៈទី៥។ ផ្នែកខាងកើត មានជណ្តើរបុរាណប្រវែងប្រមាណ១៥០០ម៉ែត្រ ឡើងពីជើងភ្នំ មកដល់គោបុរៈទី៥។គោបុរៈទី៥ ជាកន្លែងប្រមូលផ្តុំអ្នកធ្វើដំណើរមកពីកន្លែងផ្សេងៗ ដើម្បីផ្ចង់អារម្មណ៍ធ្វើធម្មយាត្រាទៅ កាន់គោបុរៈទី១ដែលជាទីសក្ការៈបូជាចុងក្រោយនៃប្រាសាទព្រះវិហារ។ នៅចន្លោះគោបុរៈទី៥ និងទី៤ មានស្ពានហាល ប្រវែង ២៧៥ម៉ែត្រ អមដោយបង្គោលសីមារាងផ្កាឈូកចំនួន ១៣៤ដើម។