ទំព័រដើម / ព័ត៌មានប្រចាំថ្ងៃ

កម្មវិធីទស្សនកិច្ចសិក្សាការដ្ឋានអភិរក្ស និងជួសជុលប្រាសាទនៅខេត្តតាកែវ ខេត្តសៀមរាប និងខេត្តកំពង់ធំ
កាលបរិច្ឆេទ៖ 26 មេសា 2023 ម៉ោង៖ 3:13 PM

ចាប់ពីថ្ងៃអាទិត្យ ៤កើត ដល់ថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ លោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ អមដោយលោកអនុ ប្រធាននាយកដ្ឋាន បានដឹកនាំមន្ត្រីបច្ចេកទេស នៃគម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ និងមន្ត្រីបច្ចេកទេសរមណីយដ្ឋានកោះកេរ ធ្វើទស្សនកិច្ចសិក្សានៅតាមការដ្ឋានអភិរក្ស និងជួសជុលប្រាសាទមួយចំនួននៅខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តសៀមរាប។

ដំណើរទស្សនកិច្ចសិក្សានេះបានទទួលការឧបត្ថម្ភពីមូលនិធិឯកអគ្គរដ្ឋទូតអាមេរិក ដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌ (Ambassadors Fund for Cultural Preservation - AFCP) តាមរយៈស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។

គោលបំណង នៃទស្សនកិច្ចសិក្សានេះ គឺដើម្បីស្វែងយល់ពីការរៀបចំ ការគ្រប់គ្រងការដ្ឋាន បច្ចេកទេសអភិរក្ស និងជួសជុលប្រាសាទ ប្រវត្តិសាស្ត្រ សិល្បៈ និងស្ថាបត្យកម្មសំណង់បុរាណដើម្បីពង្រឹង សមត្ថភាពបន្ថែមលើជំនាញអភិរក្ស និងជួសជុលប្រាសាទដល់មន្រ្តីបច្ចេកទេស ដែលកំពុងអនុវត្តន៍ការងារនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងកោះកេរ។

ក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេល៥ថ្ងៃនេះ ក្រុមមន្ត្រីបច្ចេកទេស នៃអាជ្ញាធរជាតិព្រះវិហារបានទទួលនូវ បទពិសោធន៍ល្អៗជាច្រើនអំពីការរៀបចំការដ្ឋាន  បច្ចេកទេសអភិរក្ស និងជួសជុល ប្រាសាទឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់ នៅការដ្ឋានប្រាសាទភ្នំដា និងភ្នំជីសូរ្យ នៅខេត្តតាកែវ ការដ្ឋានសំបូរព្រៃគុកនៅខេត្តកំពង់ធំ ការដ្ឋានប្រាសាទមេបុណ្យខាងលិច និងប្រាសាទចៅស្រីវិបុល នៅខេត្តសៀមរាប។

អាជ្ញាធរជាតិព្រះវិហារ សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ឯកឧត្តមអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិ អប្សរា ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី បច្ចេកទេសទាំង អស់ដែលបានចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗដល់មន្ត្រី បច្ចេកទេសអាជ្ញាធរជាតិព្រះវិហារ ដើម្បីយកមកបំរើការងារក្នុងការអភិរក្ស និងជួសជុល បេតិកភណ្ឌ។

អត្ថបទៈ ធីម ម៉េងលី
រូបថតៈ ឈឿន វេត

រូបភាពសកម្មភាព

ព័ត៌មានប្រចាំថ្ងៃ

កិច្ចប្រជុំស្តីពីការទន្រ្ទានកាន់កាប់ដីធ្លីដោយខុសច្...
នៅសាលប្រជុំព្រះវិហារ នៃអាជ្ញាធរជាតិព្រះវិហារ...
ទស្សនកិច្ចសិក្សារបស់និស្សិត និងសាស្រ្តាចារ្យមហាវិទ...
នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ធ ឆ្នាំថោះ បញ្ចស...
អង្គការយូណេស្កូ និងអង្គការសហប្រជាជាតិ ធ្វើទស្សនកិច...
លោក Sardar Umar ALam ប្រធានការិយាល័យតំណាងអង្គ...
សិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍អំពីការគ្រប់គ្...
ថ្ងៃអង្គារ ៤ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ...
ទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ការគ្រប់គ្រងទេសចរណ៍ក...
ថ្ងៃចន្ទ ៣ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធ...

ពត៌មានលើបណ្តាញសង្គម