6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Gopura III

ប្រាសាទព្រះវិហារ គោបុរៈទី៣

Wednesday, November 15, 2023

ប្រាសាទព្រះវិហារ គោបុរៈទី៣

គោបុរៈទី៣ សាងសង់ជារាងកាកបាទនៅលើខឿនខ្ពស់ តភ្ជាប់ផ្នែកខាងលិច និងខាងកើតដោយសំណង់អគារពីរ ដែល មានរាងចតុកោណកែង និងមានបន្ទប់វែងខ្លីនៅផ្នែកខាងក្នុង ដែលគេស្គាល់ថាជារាជវាំង ។ តាមរយៈសិលាចារឹកដែលចារ នៅលើស៊ុមទ្វារអគារខាងកើត បានបញ្ជាក់ថា អគារទាំងពីរ នេះឈ្មោះ វិរស្រម ដែលបានសាងសង់ ក្នុងឆ្នាំ១០២៦ គ.ស ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី១។ អគារទាំងពីរនេះប្រហែលជាកន្លែងសម្រាប់អ្នកមានឋានៈខ្ពង់ខ្ពស់ និងព្រះមហាក្សត្រយាង មកគង់នៅម្តងម្កាល ដើម្បីគោរពបូជាដល់ព្រះសិខរេស្វរនៅប្រាសាទព្រះវិហារ។ នៅលើខឿន ទីធ្លាខាងកើតគោបុរៈនេះ ប្រហែល១០ម៉ែត្រ មានប្រាសាទតូចមួយដែលមានដើមជ្រៃដុះពីលើ ហៅថាប្រាសាទទោល ប្រហែលកសាងឡើងមុន គោបុរៈផ្សេងៗនៃប្រាសាទព្រះវិហារ។